លោកGotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្ការ ស្នើសុំចូលប្រទេសថៃ
ក្រសួងការបរទេសថៃ បានប្រកាសថា ប្រទេសនេះទទួលបានសំណើរ សុំចូលប្រទេសថៃពីអតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa។ បច្ចុប្បន្នលោក Gotabaya Rajapaksa កំពុងស្ថិតនៅក្នុងប្រទេស្រីលង្កា ក្រោយចាកចេញពីប្រទេសនៅខែកក្កដា ដោយសារតែការធ្វើបាតុកម្មគ្រប់គ្រងផ្ទះរបស់លោក ។
សារព័ត៌មាន CNN បានដកស្រងការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បញ្ជាក់ថា ក្នុងនាមជាអ្នកកាន់លិខិតឆ្លងដែនការបរទេសស្រីលង្កា លោក Gotabaya Rajapaksa អាចចូលក្នុងប្រទេសថៃដោយមិនចាំបាច់ការសុំទិដ្ឋការ ហើយអាចចូលក្នុងប្រទេសថៃក្នុងរយៈពេលយូបំផុត៣ខែ។ លោក បន្តទៀតថា អតីតប្រធានាធិបតីស្រីលង្កាស្នាក់នៅបណ្តោះអាសន្ន ដូចពលរដ្ឋដទៃទៀត មិនមែនសុំភៀសខ្លួននយោបាយនោះឡើយ។
បច្ចុប្បន្នស្រីលង្កាកំពុងប្រឈមវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ មិនធ្លាប់មានក្នុងរយៈ៧០ឆ្នាំកន្លងមក ។ ពលរដ្ឋស្រីលង្កាខឹងសម្បាយ៉ាងខ្លាំងដោយសារតែការគ្រប់គ្រង មិនបានល្អធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិទ្រង់ទ្រាយធំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។