សម្តេចតេជោ អំពាវនាវសូមកុំឱ្យចាញ់បោកជនខិលខូច ដែលបានក្លែងតេឡេក្រាមរបស់សម្តេច ដោយដាក់ឈ្មោះថា «@HUN SEN 24»
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវសូមកុំឱ្យចាញ់បោកជនខិលខូច ដែលបានក្លែងតេឡេក្រាមរបស់សម្តេច។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សូមមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកជនអាក្រក់ ដែលបានក្លែងតេឡេក្រាមរបស់សម្តេច ដោយដាក់ឈ្មោះថា «@HUN SEN 24»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានជនខិលខូច បាននឹងកំពុងក្លែងតេឡេក្រាម(telegram)របស់ខ្ញុំ ដោយយករូបថតខ្ញុំ និងភរិយា និងដាក់ឈ្មោះ@HUN SEN 24 ដូចមានភ្ជាប់ជាមួយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមប្អូនប្រុងប្រយត្ឋ័ កុំចាញ់បោកជនអាក្រក់នេះ និងសូមលោកអ្នកដែលក្លែងឈ្មោះសម្តេចលុបចោលជាបន្ទាន់ បើពុំនោះទេ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។