អគ្គិភ័យឆេះ ឃ្លាំងស្តុកប្រេង របស់គុយបា រលត់ជិតអស់ហើយ
ហាវ៉ាន់ណា៖ ប្រទេសគុយបាបានប្រកាសថា អគ្គិភ័យដ៏ធំនៅឃ្លាំងស្តុកប្រេងត្រូវបានរលត់ទៅវិញជិតអស់ហើយ បន្ទាប់ពីឆេះរយៈពេល ៦ ថ្ងៃ។ ភ្លើងបានឆាបឆេះ ដោយសាររន្ទះបាញ់នៅទីក្រុង Matanzas ដោយបំផ្លាញធុងស្តុកប្រេងសំខាន់របស់ កោះចំនួនបួន។
ក្រុមអ្នកពន្លត់អគ្គីភ័យមកពីប្រទេសគុយបា និងម៉ិកស៊ិកបានធ្វើការរួមគ្នាជាច្រើនថ្ងៃដើម្បីទប់ស្កាត់ភ្លើងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសគុយបា រហូតដល់ថ្ងៃទី១១ សីហា មានការបញ្ជាក់ពីជិតរលត់វិញនេះ។
មន្ត្រីបានបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យពីរនាក់បានស្លាប់ និងសហការី១៤នាក់បាត់ខ្លួន។ មនុស្សជាង១០០នាក់ត្រូវបានរាយការណ៍ថា បានរងរបួសដោយ ២២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។