ថៃ ព្រមាន​ពលរដ្ឋ​ពី​បញ្ហា​ទឹកជំនន់ នៅ​បណ្តា​ខេត្ត តាម​ដង​ទន្លេមេគង្គ​

​បាងកក​៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ទឹក​ជាតិ (NWCC) នៃ​ប្រទេស​ថៃ បាន​ព្រមាន​ថា បណ្តា​ខេត្ត​ដែល​ស្ថិតនៅតាម​ដង​ច្រាំងទន្លេ​មេគង្គ គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់ សម្រាប់​កម្ពស់​ទឹក​ដែល​អាច​កើនឡើង​ពី ១.០-២.០ ម៉ែត្រ ចាប់ពី​ថ្ងៃទី​១៤-១៥ ខែសីហា​។

​យោងតាម​សេចក្តីជូនដំណឹង ចេញផ្សាយ​នា​ចុង​សប្តាហ៍ បាន​ឲ្យ​ដឹងថា មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​លើ​ខេត្ត​ហ្លួង​ប្រា​បាង នៃ​ប្រទេស​ឡាវ កាលពី​ថ្ងៃទី ១១ និង ១២ សីហា​។ បរិមាណ​ទឹក​ដែល​ហូរ​កាត់​ទំនប់​សាយ បូរី (Sayaboury) ត្រូវបាន​គេ​រំពឹងថា នឹងមាន​ពី ៩,០០០ ទៅ ១០,០០០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ក្នុងពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​ជា​លទ្ធផល​ទឹក​បន្ថែមទៀត នឹងត្រូវ​ហូរ ចេញពី​ខាងក្រោម ពី​ទំនប់​វា​រី​អគ្គិសនី សាយ បូរី ដូច្នេះ​អាជ្ញាធរ​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​បណ្តា​ខេត្ត តាម​ដង​ទន្លេមេគង្គ ដូចជា Loei, Nong Khai, Bung Kan, Nakhon Phanom, Mukdahan និង​ខេត្ត Ubon Ratchathani៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close