វៀតណាម កំពុងពិចារណាសងសាងផ្លូវរថភ្លើងល្បឿនលឿន មានតម្លៃ ៥៨.៧ពាន់លានដុល្លារ
រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលរត់តាមបណ្តោយប្រវែងរបស់ប្រទេសជាមួយនឹងតម្លៃដែលអាចមានរហូតដល់ ៥៨.៧ពាន់លានដុល្លារ។
រដ្ឋាភិបាល បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូន នៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង ១,៥៤៥ គីឡូម៉ែត្រ (៩៦០ ម៉ាយ) ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលរបស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។