ស្លាប់ ៤១នាក់ និងរបួស ១៤នាក់ ដោយការ ឆេះព្រះវិហានៅអេហ្ស៊ីប
នៅថ្ងៃទី ១៤ខែសីហា យ៉ាងហោចណាស់ក៏មានមនុស្ស ៤១នាក់ស្លាប់ ក្នុងនោះមានកុមារ ១០ នាក់ និងរបួស១៤នាក់ ក្នុងគ្រោះអគ្គិភ័យ នៅព្រះវិហារ Coptic Abu Sifin ជាទីក្រុងធំទីពីរ នៅក្នុងប្រទេសអេហ្ស៊ីប នៅទល់មុខរដ្ឋធានីកៃរ៉ូ ម្នាក់ម្ខាងនៃដងទម្លេ Nile ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប បានប្រកាសថា តាមលទ្ធផលស្រាវជ្រាវជាបឋម បង្ហាញឲ្យឃើញថា «ការឆាប់ឆេះដោយសារតែផ្ទុះសេខ្សែភ្លើង»ទើបបណ្តាលឲ្យមានភ្លើងឆាប់ឆេះព្រះវិហារ Abu Sifine។
ប្រភពព័ត៌មានសន្តិសុខបានបង្ហាញឲ្យឃើញថា គ្រោះអគ្គិភ័យឆាប់ឆេះនៅទ្រង់ចំណុចផ្លូវចូលនៃព្រះវិហារ ក្នុងពេលដែលមានសាសនិកប្រមាណ៥០០០នាក់កំពុងតែធ្វើពិធីបន់ស្រន់។ គ្រោះអគ្គិភ័យបានបង្កឲ្យមានភាពចលាចលកើតឡើង បង្កឲ្យមានការប្រជ្រៀតជាន់លើគ្នា ។
តាមការលើកឡើងរបស់មន្ត្រីអេហ្ស៊ីប ភាគច្រើនករណីស្លាប់ និងរបួសដោយសារតែ មានផ្សេងគ្រាស់នៅខាងក្នុងព្រះវិហារដែលមានពលរដ្ឋនៅទីនោះយ៉ាងច្រើន ។ ភាគច្រើនអ្នកស្លាប់ជាកុមារ។
លោក Yasir Munir សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា « មនុស្សជាច្រើន បានជួបជុំគ្នានៅក្នុងជាន់ទី៣និងទី៤ ក៏មានផ្សេងចេញពីជាន់ទីពីរគ្រប់ដណ្តប់ទៅលើជាន់លើ ។ អ្នកខាងក្នុង ក៏បាននាំគ្នារត់ចេញ ទើបបណ្តាលឲ្យមានការប្រជ្រៀតជាន់លើគ្នា ។ ក្រោយមកក៏មានសំឡេងផ្ទុះខ្លាំង ហើយអណ្តាតភ្លើងឆាប់ឆេះចេញតាមបង្អួច»។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។