សមត្ថកិច្ច​ថៃ ឃាត់ខ្លួន​ទេសចរ​បរទេស​ម្នាក់ ករណី​បង្ហោះ​វីដេអូ​នេសាទ​ត្រី​សេក ដោយ​ខុសច្បាប់ លើ​បណ្តាញ​សង្គម​

ក្រា​ប៊ី​៖ បុរស​ជនជាតិ​ហូ​ឡង់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូ​កេ​ត ដោយ​ចោទប្រកាន់​ពីបទ​ចាប់​ត្រី​សេក ដោយ​ខុសច្បាប់​នៅក្នុង​ដែនទឹក​នៃ​ឧទ្យាន​ជាតិ Mu Koh Phi Phi ក្នុង​ខេត្ត ក្រា​ប៊ី (Krabi) បន្ទាប់ពី​វីដេអូ​បណ្តាញ​សង្គម TikTok នៃ​ការនេសាទ​របស់គាត់ បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ ពី​អ្នកស្រុក​។​

​មន្ត្រី​ឧទ្យាន​ជាតិ​បាន​ឃុំខ្លួន លោក Roslan Benedia នៅ​ភូ​កេ​ត កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៥ សីហា ហើយ​បាន​នាំ​គាត់​ទៅ​សាកសួរ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន លោក Varawut Silpa-archa នេះ​បើតាម​ការ​បង្ហោះ​ព័ត៌មាន​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក «TOP Varawut » ដែល​គេ​ដឹងថា​ជា​គណនី របស់លោក​រដ្ឋមន្ត្រី​។​

​វីដេអូ​បង្ហាញ​ពី​បុរស​នោះ​ជាមួយនឹង​ត្រី​សេក​ជិត​ផុត​ពូជ ចំនួន​៣​ក្បាល និង​ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន ២ ក្បាល​ទៀត ហើយ​បាន​ចាក់ អន្ទង់​សមុទ្រ ដោយ​វីដេអូ​នេះ ត្រូវបាន​បង្ហាញ​នៅលើ​គណនី TikTok “@roslanofficial” ។​

​លោក Sophon Thongee អគ្គនាយក​នៃ​នាយកដ្ឋាន​ធនធាន​សមុទ្រ និង​ឆ្នេរសមុទ្រ បាន​និយាយថា វីដេអូ​នេះ​បង្ហាញ​ពី​បុរស​ដែលមាន​ត្រី​សេក​ចំនួន ៣ ក្បាល និង ត្រី​ពីរ​ប្រភេទ​ផ្សេងទៀត និង​កំពុង​ចាក់​អន្ទង់​សមុទ្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close