តុលាការហូឡង់ នឹងកាត់ទោសប្រហារជីវិតមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ MH17 បណ្តាលឲ្យស្លាប់មនុស្សជិត ៣០០នាក់
អាំស្ទើដាំ៖ តុលាការប្រទេសហូឡង់ដែលបានបើកសវនាការកាត់ទោសឃាតកម្មលើជនសង្ស័យចំនួន ៤នាក់ ក្នុងការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 កាលពីឆ្នាំ ២០១៤ បាននិយាយថា ខ្លួននឹងប្រកាសសាលក្រម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ សីហាថា ចុងចោទជនជាតិអ៊ុយក្រែនម្នាក់ និងជនជាតិរុស្សីបីនាក់ ដែលគេជឿថា សុទ្ធសឹងតែជាក្រុមធំពីរ បានជួយផ្គត់ផ្គង់ប្រព័ន្ធរ៉ុក្កែត បាញ់រយន្តហោះ MH17 កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ហើយមនុស្ស២៩៨នាក់នៅលើយន្តហោះត្រូវបានសម្លាប់។ រដ្ឋអាជ្ញាកំពុងស្វែងរកការផ្តន្ទាទោសមួយជីវិត ចំពោះជនសង្ស័យទាំងអស់នោះ។
គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ផ្ទុកមនុស្ស២៩៨នាក់មានទាំងអ្នកដំណើរ និងក្រុមអាកាសយានិក ត្រូវបានគេបាញ់ទម្លាក់នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។