សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​អោយ​ប​ញ្ឍ​ប់​ការ​ផ្ដាច់មុខ​ផ្ដល់​សេវា​ទូរស័ព្ទ និង​អ៉ិ​ន​ធើ​ណែ​ត នៅក្នុង​បុរី

​ភ្នំពេញ​៖ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​អោយ​ប​ញ្ឍ​ប់​ការ​កុងត្រា​ផ្ដាច់មុខ​រវាង​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ និង​សេវា​អ៉ិ​ន​ធើ​ណែ​ត ជាមួយ ក្រុមហ៊ុន​បុរី ដែល​បាន​បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី ដោយសារ​បញ្ហា មិនមាន​សេវា​ទូរស័ព្ទ និង អ៉ិ​ន​ធើ​ណែ​ត ក្នុង​បុរី​។

​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ការងារ​នេះ ត្រូវធ្វើឡើង​តាមរយៈ​ការប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ និង​អ៉ិ​ន​ធើ​ណែ​ត ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់ របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​បុរី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close