មន្ត្រី​កោះ​តៃវ៉ាន់​ជាច្រើនរូប រង​ការដាក់ទណ្ឌកម្ម ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​

​ទីក្រុង​ប៉េកាំង ទើបតែ​បានប្រកាស ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​កោះ​តៃវ៉ាន់​ជាច្រើនរូប ដោយ​មូលហេតុ​«​ការពារ​ផលប្រយោជន៍​និង​ការអភិវឌ្ឍន៍​របស់​ព​ល​រដ្ឋ​កោះ​តៃវ៉ាន់​និង​ចិនដីគោក​»​។​

​ក្នុងចំណោម​បុគ្គល​ទាំង​៧​រូប ស្ថិតនៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម ក្នុងនោះ​មាន Hsiao Bi-khim តំណាង​កោះ​តៃវ៉ាន់​ប្រចាំ​នៅ​អាមេរិក និង Wellington Koo អគ្គលេខា​នៃ​គណកម្មការ​សន្តិសុខ​កោះ​តៃវ៉ាន់ ។ តាម​សារព័ត៌មាន ស៊ីន​សួរ​បាន​ផ្សាយ​ថា​បុគ្គល​៧​រូប​ស្ថិតនៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​គឺ​សំដៅ​ទៅលើ គណបក្ស​កាន់​ង​អំណាច​នៅលើ​កោះ​នេះ​។​

​ការិយាល័យ កិច្ចការ​កោះ​តៃវ៉ាន់ របស់​ចិន នៅ​ថ្ងៃទី ១៦​ខែសីហា បានប្រកាសថា បុគ្គល​ដែល​ស្ថិតនៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​និង​សមាជិក​ក្រុមគ្រួសារ មិនអាច​ទៅកាន់ ចិនដីគោក​បានឡើយ ក្នុងនោះ​មាន​ទាំង​កោះ​ហុងកុង ម៉ា​កាវ​ផងដែរ ។​

​ទន្ទឹមនឹងនោះ បណ្តា​ក្រុមហ៊ុន ដែល​ផ្តល់​ផលប្រយោជន៍​ដល់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ នឹងមិន​អនុញ្ញាត​ឲ្យ​ទទួលបាន​ផល​ជំនេ​ញ​ពី​ចិនដីគោក​នោះឡើយ​។ សកម្មភាព​ខាងលើ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សន្តិភាព ។​

​ការដាក់ទណ្ឌកម្ម​ខាង​លើ​កើតឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច របស់​តំណាងរាស្ត្រ​អាមេរិក ដឹកនាំ​ដោយ​លោក Ed Markey មកពី​គណបក្ស​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​១៥​ខែសីហា ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close