បេឡា​រ៉ូ​ស​៖ រុស្ស៊ី នឹង​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​មី​ស៊ី​ល​ទៅលើ​អ៊ុយ​ក្រែ​ន​

​ក្រុម​ចារកិច្ច​យោធា ឯករាជ្យ បាន​ឲ្យ​ដឹងថា រុស្ស៊ី​បាន​រក្សាទុក​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស នៅក្នុង​ប្រទេស​បែ​ឡា​រ៉ូ​ស ដើម្បី​វាយប្រហារ​ជា​ទ្រង់ទ្រាយ​ធំ​ទៅលើ​ទីតាំង​នានា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។​

​គេហទំព័រ Hajun របស់​ប្រទេស​បេឡា​រូស បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុម​ចារកិច្ច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៥​ខែសីហា​ថា តាម​រូបភាព​ផ្កាយរណប​បង្ហាញ​ឲ្យ​ឃើញថា ឃ្លាំង​អាវុធ​របស់​រុស្ស៊ី​ជាច្រើន​ប្រមូល​ផ្តុំគ្នា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Ziabrovka នៅក្នុង​ប្រទេស​បេឡា​រូស មាន​ចម្ងាយ​ពី​អ៊ុយ​ក្រែ​ន​៤០ គីឡូម៉ែត្រ ។​

​បេឡា​រូស​គឺជា​ប្រទេស​គាំទ្រ​រុស្ស៊ី​នៅក្នុង​សង្គ្រាម​វាយប្រហារ​អ៊ុយ​ក្រែ​ន ។ រូបភាព​ផ្កាយរណប​ថត​នៅ​អាកាសយានដ្ឋាន​បេឡា​រូស​បង្ហាញ​ឲ្យ​ឃើញថា រុស្ស៊ី​ត្រៀម​វាយប្រហារ​ដោយ​មី​ស៊ី​ល​ជា​ទ្រង់ទ្រាយ​ធំ ទៅលើ​ទឹកដី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ។ កន្លងមក​មិនទាន់មាន​មី​ស៊ី​ល​មួយ​គ្រាប់​ណាមួយ​បាន​បាញ់​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ណោះ​ឡើយ​។​

​រូបភាព​ផ្កាយរណប់​បង្ហាញ​ឲ្យ​ឃើញថា នៅ​អាកាសយានដ្ឋាន Ziabrovka មាន​ប្រព័ន្ធ​មី​ស៊ី​លពី​១០-១៤​ប្រព័ន្ធ​មី​ស៊ី​ល​ប្រភេទ S-400 Triumph និង​ប្រព័ន្ធ​ការពារ​ដែនអាកាស Pantsir ព្រមទាំង​ប្រព័ន្ធ​រ៉ា​ដា​ប្រភេទ KASTA-2E2 និង 48Y6 Podlyot​។​

​ក្រុម​អ្នកឯកទេស​បានលើកឡើង​ថា ប្រសិនបើ​រុស្ស៊ី​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ដែលមាន​កម្រិត​ចំ​គោលដៅ​ខ្ពស់ ទៅលើ​ទីតាំងនៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន នឹងធ្វើ​ឲ្យ​ការខាតបង់​កាន​ត់​តែ​ច្រើន ហើយ​សង្គ្រាម​នឹង​កាន់តែ​តានតឹង ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close