បែកធ្លាយ​វីដេអូ​រាំ របស់​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ នៅឯ​ពិធីជប់លៀង​ឯកជន​មួយ​

ហែល​ស៊ិន​គី​៖ នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​លោកស្រី Sanna Marin បាន​និយាយថា អ្នកស្រី​មានការ​ខកចិត្ត​ដែល​វីដេអូ​នៃ​ការ​រាំ​របស់ខ្លួន នៅឯ​ពិធីជប់លៀង​ឯកជន​ត្រូវបាន​ផ្សព្វផ្សាយ តាម​អ៊ិន​ធឺ​ណេ​ត​។​

​លោកស្រី Marin អាយុ 36​ឆ្នាំ​បាន​និយាយ​បន្ទាប់ពី​វីដេអូ​រយៈពេល 2​នាទី​នៃ​ការ​ច្រៀង​និង​រាំ​របស់​អ្នកស្រី ជាមួយ​អ្នកមាន​ឥទ្ធិពល និង​សិល្បករ​ក្នុងស្រុក​ល្បីៗ បាន​ផ្សព្វផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃ​ពុធ​។ ឃ្លី​ប​នេះ ដំបូង​ឡើយ ត្រូវបាន​បង្ហោះ​ចូលទៅក្នុង​គណនី Instagram ឯកជន​។​

​អ្ម​ក​ស្រី Marin ដែល​បាន​ក្លាយជា​មេដឹកនាំ​រដ្ឋាភិបាល​វ័យ​ក្មេង​បំផុត​របស់​ពិភពលោក​ក្នុង​ខែធ្នូ ឆ្នាំ​2019 បាន​និយាយថា អ្នកស្រី​ដឹងថា ត្រូវបាន​ថត ប៉ុន្តែ​មិនដែល​គិតថា​វីដេអូ​នេះ​នឹង​បង្ហាញ​ជា​សាធារណៈ​នោះទេ​។ Marin បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​វីដេអូ​ទាំងនេះ​មាន​លក្ខណៈ​ឯកជន ហើយ​ថត​ក្នុង​ទីធ្លា​ឯកជន​។ លោកស្រី​បាន និយាយថា ខ្លួន​មិនដឹងថា នរណា ជា​អ្នក​បង្ហាញ​វីដេអូ​បែកធ្លាយ​នោះទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close