ផ្នែកខ្លះនៃពីរឃុំក្នុងស្រុកត្រពាំងប្រាសាទ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងធ្លាក់ពីជួរភ្នំដងរែក
ភ្លៀងធ្លាក់ជាប់ៗគ្នាចុងក្រោយត្រឹមថ្ងៃទី ២១ សីហាឆ្នាំ២០២២នេះ បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយ ចំនួននៅពីរឃុំគឺឃុំព្រះប្រឡាយនិងឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យតែមិនទាន់បង្កការប៉ះពាល់អ្វីធ្ងន់ធ្ងរនៅឡើយទេ ។
មានការចុះជួយអន្តរាគមន៍សង្រ្គោះពីកងកម្លាំងវរ: ៤១៤ នៃកងពលតូចថ្មើរជើងលេខ៤១និងកម្លាំងនគរបាលប៉ុស្ត៍ឃុំព្រះប្រឡាយ និងមន្ត្រីអាជ្ញាធរមូលដ្ឋានបានធ្វើការអន្តរាគមន៍ភ្លាមៗរួមគ្នាដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងការជនលិចដោយជំនន់ទឹកភ្លៀងបានទាន់ពេលាវេលាផងដែរដោយមិនមាននណាម្នាក់រងគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀងនោះឡើយ។
មន្ត្រីកងកម្លាំងនិងអាជ្ញាធរឃុំឱ្យដឹងថា ជំនន់បង្ករងការខូចខាតនូវកំណាត់ផ្លូវលំក្រួសក្រហមចូលភូមិចំនួន២០០ម៉ែត្រនឹងរងការជនលិចផ្ទះប្រជាពលរដ្ឋចំនួនពីរគ្រួសារដែលផ្ទះស្ថិតនៅទីទំនាប់ជាប់មាត់អូរ ។
មន្ត្រីសាលាស្រុកត្រពាំងប្រាសាទឱ្យដឹងថាលោកហាំង ម៉េង អភិបាលស្រុកនិងមន្ត្រី កម្លាំង សរុបបានចេញទ្រោលស្ថានភាពជំនន់ទឹកភ្លៀងដែលបង្កលិចលង់ផ្នែកខ្លះនៃឃុំទាំងពីរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។