អគ្គមេបញ្ជាការ ចេញ​សេចក្តីសម្រេច និង​ស្នើសុំ​ទៅ​ក្រសួងការពារជាតិ លុបឈ្មោះ​នាយទាហាន​ពីររូប ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានចេញ​សេចក្ដីសម្រេច​លុបឈ្មោះ អនុសេនីយ៍ឯក ហ៊​ត ប៊ូ ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ និង​បានធ្វើ​លិខិត​មួយច្បាប់​ទៀត គោរព​ជូន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ស្នើ​លុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ។

​ការចេញ​សេចក្តីសម្រេច និង​លិខិត​ស្នើសុំ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​យោធិន​ពីររូប​នេះ បន្ទាប់ពី​មាន​សំណើ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ចំណារ​ឯកភាព​របស់​ស​ម្ដេច​តេ​ជោ ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឲ្យ​បំពេញបែបបទ​បណ្តេញចេញ​ជាបន្ទាន់​ដោយសារ​ពួកគេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិន័យ​និង​កិត្តិយស​របស់​កងយោធពល​ខេមរភូមិន្ទ ធ្ងន់ធ្ងរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close