តម្លៃ​ប្រេងសាំង ឡើងថ្លៃ​បន្តិច​វិញ ៤ ៧០០​រៀល ឡើង​៥០​រៀល ខណៈ​ប្រេងម៉ាស៊ូត ៥ ១០០​រៀល ១០០​រៀល ក្នុង​១​លីត្រ​

​ភ្នំពេញ​៖ យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២២​នេះ បានកំណត់​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ត្រូវ​លក់​តម្លៃ ៤ ៧០០​រៀល ឡើងថ្លៃ ៥០​រៀល និង​ប្រេងម៉ាស៊ូត​លក់ ៥ ១០០​រៀល ឡើងថ្លៃ ១០០​រៀល ក្នុង​មួយ​លីត្រ បើ​ធៀប​នឹង​១០​ថ្ងៃ​កន្លងទៅ​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​២១ ដល់​៣១ ខែសីហា ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤ ៩៦៦​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៥ ៣៦៦​រៀល ក្នុង​មួយ​លីត្រ​។​

​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​។ ដូច្នេះ​តម្លៃ​ប្រេងសាំង លក់​តម្លៃ ៤ ៧០០​រៀល និង​ប្រេងម៉ាស៊ូត​លក់ ៥ ១០០​រៀល ក្នុង​មួយ​លីត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close