កីឡាករ​ប្រដាល់​គុន​ខ្មែរ ៧​រូប ឈ្នះ​មេដាយមាស ៧​គឿង ពី​ព្រឹត្តិការណ៍​ប្រកួត “IFMA World Muaythai Grand Slam 2022”

​ភ្នំពេញ ៖ ឯកឧត្តម ប៊ូ ជុំ​សេរី និង​ឯកឧត្ដម សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​អញ្ជើញ​ជា​កិត្តិយស​ទទួល​ស្វាគមន៍​វត្តមាន​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ របស់​ក្រុម​ប្រដាល់​គុន​ខ្មែរ ពី​ព្រឹត្តិការណ៍​ប្រកួត IFMA World Muaythai Grand Slam 2022 នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។​

​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​លក្ខ​ណះ​អន្តរជាតិ​នេះ ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​០៩ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២២ នៅ​ប្រទេស ម៉ាឡេស៊ី កម្ពុជា បាន​បញ្ជូន​កីឡាការិនី ១​រូប និង​កីឡាករ ៧​រូប ទទួលបាន​នូវ​សិទ្ធិ​ផល​យ៉ាង​គាប់ប្រសើរ​ជាខ្លាំង​សម្រាប់​កម្ពុជា ក្នុងនោះ​កីឡាករ​ប្រដាល់​គុន​ខ្មែរ ៧​រូប ឈ្នះ​មេដាយមាស​ចំនួន ៧​គឿង ក្នុងនោះ​មាន​៖
១ .​កីឡាករ ភុ​ន ពិ​សិត
២.​កីឡាករ ខាំ ខ្លា​នាង​
៣.​កីឡាករ រិ​ន ដា​វីត​
៤. កីឡាករ សាន រ៉ា​គីម​
៥.​កីឡាករ ឃួន ឡាំង​កូ​ស៊ី​
៦.​កីឡាករ ហ៊ឹម គឹម​រៀង​
៧.​កីឡាករ ឈឿង ល្វៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close