៣០​ឆ្នាំ​ទៀត អ៊ុយ​ក្រែ​ន​ក៏​មិនអាច​ចូល​ជា​សមាជិក​ណា​តូ​

​ការចូល​ជា​សមាជិក​ណា​តូ របស់​អ៊ុយ​ក្រែ​ន គឺជា​ប្រធានបទ​ក្តៅ នាពេល​កន្លងមក ប៉ុន្តែ​នៅពេលនេះ អធិកា​ប​តី​អាល្លឺម៉ង់ លោក Olaf Scholz បាន​សន្យា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន ថា​អ៊ុយ​ក្រែ​ន​នឹងមិន​អាច​ចូល​ជា​សមាជិក​ណា​តូ បានឡើយ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ខាងមុខ​។ កាលពី​ចុង​សប្តាហ៍​កន្លងមក អធិកា​ប​តី​អាល្លឺម៉ង់ Olaf Scholz បាន​បង្ហើប​ពី​ខ្លឹមសារ​មួយចំនួន​នៅក្នុង​ជំនួប​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ស្តីពី​ស្ថានភាព​អ៊ុយ​ក្រែ​ន​។​

​លោក Olaf Scholz មិនបាន​បញ្ជាក់ថា​បាន​ជួបពិភាក្សា​នៅពេលណា​នោះឡើយ ប៉ុន្តែ​លោក​បាន​សន្យា​ជាមួយ​រុស្ស៊ី ថា នឹងមិន​អនុ​ញ្ញ​ឲ្យ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ណ​តូ​ឡើយ ក្នុង​រយៈពេល​៣០​ឆ្នាំ​ខាងមុខ ។​

​អធិកា​ប​តី​អាល្លឺម៉ង់ បានបញ្ជាក់​ទៅកាន់​ប្រធានាធិបតី​ពូ​ទីន​ថា « ណា​តូ​មិនមែនជា​ការគំរាមកំហែង​ដល់​រុស្ស៊ី​នោះឡើយ ហើយ​អ៊ុយ​ក្រែ​ន មិនអាច​ចូល​ជា​សមាជិក ក្នុង​រយៈពេល ៣០​ឆ្នាំ​ខាងមុខ​»​។ លោក Olaf Scholz បន្តទៀតថា សហគមន៍​អឺរ៉ុប បាន​បើ​ល​ស្រាល​ទៅលើ​ផលប្រយោជន៍​ជាតិ​របស់​រុស្ស៊ី ទើបបាន​សង្គ្រាម​។​

​អធិកា​ប​តី​អាល្លឺម៉ង់ បានបញ្ជាក់​ទៀតថា លោក​នឹងមិន​បោះបង់​កិច្ចពិភាក្សា​ជាមួយ​រុស្ស៊ី​នោះឡើយ ។ បច្ចុប្បន្ន សហគមន៍​អឺរ៉ុប ងាក​ទៅកាន់​ប្រទេស​រុស្ស៊ី​វិញ​ហើយ​ក្នុងពេល​សំខាន់បំផុត ។ កន្លងមក​ប្រទេស​ជាច្រើន​ក្នុង​បន់​អឺរ៉ុប បាន​គាំទ្រ​ដល់​ការ​ស្ទង​មតិ​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅ​ចូល​ជាមួយ​រុស្ស៊ី​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close