អាមេរិក​៖ ជំងឺ​អុត​ស្វា​បាន​ឆ្លង​រាលដាល​ដល់​រដ្ឋ​ចំនួន​៥០ ក្នុង​ទឹកដី​អាមេរិក​

តាម​ការប្រកាស​របស់​ម​ជ្ឈ​ណ្ឌ​ល​គ្រប់​គ្ង្រ​និង​បង្កា​ជំងឺឆ្លង​អាមេរិក​បាន​បញ្ជាក់ថា ជំងឺ​អុត​ស្វា​បាន​ឆ្លង​រាលដាល​ដល់​រដ្ឋ​ចំនួន​៥០​ក្នុង​ទឹកដី​អាមេរិក​។​

​រដ្ឋ Wyoming គឺជា​រដ្ឋ​ទី​៥០ ដែល​បាន​រកឃើញ​ករណី​កើត​ជំងឺ​អុត​ស្វា ក្រោយពេល​រដ្ឋ​នេះ​បាន​រកឃើញ ករណី​ឆ្លង​ម្នាក់​នៅ​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០២២​។ មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ​កំពុងតែ​ស្វែងរក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្ទាល់ ។ ជាមួយគ្នានេះដែរ មន្ត្រី​សុខាភិបាល​បាន​បញ្ជាក់ថា ជំងឺ​នេះ​មិន​ឆ្លង​រាលដាល​ខ្លាំង​ដូចជា​កូ​វីដ ១៩ នោះឡើយ​។​

​បច្ចុប្បន្ន​អាមេរិក គឺជា​ប្រទេស​ដែលមាន​ករណី​កើត​ជំងឺ​អុត​ស្វា​ច្រើនជាងគេបង្អស់ នៅលើ​ពិភពលោក​ដោយមាន​ករ​ណី​កើត​ជំងឺ​នេះ​ដល់​ទៅ​១៥.៤៣៣​នាក់​។ រដ្ឋ​ញូវយ៉ក​មាន​ករណី​ឆ្លង​ច្រើនជាងគេ ដោយមាន​ករណី​កើត​អុត​ស្វា​កើនឡើង​ដល់​ទៅ ៣០០០​ពាន់ បន្ទាប់មក​គឺ​រដ្ឋ California, Florida, Texas និង Georgia​។​

​ក្រ​សួ​ងុ​ខា​ភិ​បាល និង​ទេសចរណ៍​អាមេរិក បានប្រកាសថា ជំងឺ​អុត​ស្វា គឺជា​ស្ថាន​ភាពអាសន្ន​សុខា​ភី​បាល​សាធារណៈ​។ រដ្ឋា​ភី​បាល​របស់​ប្រធានាធិបតី ចូ​បៃ​ឌី​ន បច្ចុប្បន្ន​កំពុងតែ​ឡើង​គម្រោង​ផលិត​វ៉ាក់សាំង ជំងឺ​អុត​ស្វា ប្រមាណ ១,៨​លាន​ដូ​ស​ចាប់ពី​សប្តាហ៍​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close