អឺរ៉ុប អាចនឹងប្រឈមការបែកបាកដោយប្រទេសជាច្រើនងាក់ទៅរករុស្ស៊ីវិញ
អឺរ៉ុបកំពុងប្រឈមកង្វះថាមពលនៅរដូវរងា ខាងមុខ ធ្វើឲ្យប្រទេសជាច្រើនត្រូវតែគិតគូដល់ផលប្រយោជន៍របស់ខ្លួន ដោយចាប់ផ្តើមពិភាក្សាជាមួយរុស្ស៊ីដើម្បីទទួបានការផ្គត់ផ្គង់ឧស្ម័នហ្គាសពីរុស្ស៊ី។
ជាកស្តែង ប្រទេសរុស្ស៊ីប៊ុលហ្គារី បានពិភាក្សាទិញថាមពលពិរុស្ស៊ី មិនខ្វល់ពីតំបន់អឺរ៉ុបនោះឡើយ។ ក្នុងពេលនេះ តម្លៃថាមពល នៅតំបន់អឺរ៉ុប កើនឡើងខ្ពស់មិនធ្លាប់មាន នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិច លោក Alexander De Croo បានព្រមានថា តំបន់អឺរ៉ុបទាំងមូលនឹងត្រូវប្រឈមវិបត្តិរយៈពេលយូ មិនមែនមួយឆ្នាំនោះឡើយគឺរហូតដល់១០ឆ្នាំ។
សារព័ត៌មាន Bloomberg បានដកស្រង់សំដី លោក Alexander De Croo បានប្រកាសនៅថ្ងៃទី ២២ខែសីហាថា «រដូវរងាពី ៥-១០រដូវខាងមុខទៀតអឺរ៉ុបនៅតែប្រឈមផលលំដាក ក្នុងវិស័យជាច្រើន ដោយសារតែ តម្លៃថាមពលកើនឡើង»។ លោក Alexander De Croo បញ្ជាក់ទៀតថា តម្លៃថាមពលបានកើនឡើងរហូតដល់១៥ដងបើប្រៀបធៀប នឹងមុនពេលដាក់ទណ្ឌកម្មរុស្ស៊ី ។ រុស្ស៊ីនឹងមានគម្រោងដាក់កាតបន្ថយការផ្គត់ផ្គង់បន្ថែមទៀត អាចនឹងធ្វើឲ្យតម្លៃកើនឡើងខ្ពស់បន្តទៀត។
កន្លងមក មន្ត្រីប៊ែលហ្ស៊ិចបានលើកឡើងថា បញ្ហាប្រឈមមុខដោយសារតែសង្គ្រាម រុស្ស៊ីអ៊ុយក្រែន គឺអឺរ៉ុបបាត់បង់សាមគ្គីភាព។ ក្នុងពេនេះដែរ ពលរដ្ឋ ក្នុងប្រទេសជាច្រើន ក្នុងតំបន់អឺរ៉ុប ។ ប្រទេសជាច្រើន បានងាក់ទៅកាន់រុស្ស៊ីវិញ ក្រោយមើលឃើញពីផលលំបាកចំពោះមុខ ។ ប្រទេសមួយចំនួនបាននឹងកំពុងពិភាក្សាជាថ្មីឡើងវិញជាមួយរុស្ស៊ី ដើម្បីបន្តទទួលបានថាមពលពីរុស្ស៊ី ទប់ស្កាត់កង្វះថាមពលនៅក្នុងតំបន់អឺរ៉ុប ក្នុងរដូវរងារ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។