ទីបំផុត តុលាការធម្មនុញ្ញថៃ សម្រេចព្យួរការងានាយករដ្ឋមន្ត្រី របស់លោកប្រាយុទ្ធចាន់អូចា
នៅថ្ងៃទី២៤ខែសីហានេះ តុលាការរដ្ឋធម្មនុញ្ញនៃប្រទេសថៃ បានសម្រេចព្យួរការងារ នាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធចាន់អូចា ក្នុងពេលរងចាំលទ្ធផលផ្លូវច្បាប់ពាក់ព័ន្ធនឹងការកំណត់អាណត្តិរបស់លោក ។
តាមសារព័ត៌មាន Bangkok Post, The Nation …ក៏បានផ្សាព្វផ្សាយពី តុលាការធម្មនុញ្ញប្រទេសថៃ បានសម្រេចព្យួរការងាររបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចានអូចា ។ ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលតុលាការធម្មនុញ្ញប្រទេសនេះត្រូវតែសម្រេចថា តើត្រូវចេញសាលក្រមកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែរឬទេ។ ប្រសិនបើតុលាការយល់ព្រមនោះ នឹងចេញសាលក្រមព្យួរការងាររបស់នាយករដ្ឋមន្ត្រី។
កន្លងមកក្រុមប្រឆាំងរដ្ឋាភិបាលបានដាក់គំនាបឱ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាលាលែងចេញពីតំណែង ។ ក្រុមប្រឆាំងក៏បានផ្ញើលិខិតទៅកាន់ប្រធានរដ្ឋសភាថៃ លោក Chuan Leekpai និងតុលាការធម្មនុញ្ញ នៅថ្ងៃទី២២ខែសីហា។
តាមប្រភពព័ត៌មានពីគណបក្សភឿថៃ តុលាការរដ្ឋធម្មនុញ្ញនឹងចេញសេចក្តីសម្រេចនៅថ្ងៃទី២៤ខែសីហានេះ។ គណបក្សប្រឆាំងបញ្ជាក់ថា អាណត្តិរបស់លោកប្រាយុទ្ធ ចាន់អូចា បានបញ្ចប់ហើយ។ លោកប្រាយុទ្ធ ចាន់អូចា បានឡើងកាន់អំណាចនៅឆ្នាំ២០១៤ ហើយបន្តដឹកនាំប្រទេសថៃក្រោយការបោះឆ្នោតនៅក្នុងឆ្នាំ២០១៩។
តាមមាត្រាទី១៥៨ នៃរដ្ឋធម្មនុញ្ញថៃ បានកំណត់យ៉ាងច្បាស់ថា អាណត្តិនាយករដ្ឋមន្ត្រីក្នុងប្រទេសនេះមិនអាចកាន់តំណែងលើសពី៨ឆ្នាំឡើយ។ ការកាន់តំណែងរបស់លោកប្រយុទ្ធ ចាន់អូចា គឺគិតចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២គឺគ្រប់ចំនួន មិនអាចបន្តកាន់តំណែងនាយករដ្ឋមន្ត្រីទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។