ភូមិ​ធម្មជាតិ​រុនតាឯក​បាន​ទទួល​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

ភូមិ​ធម្មជាតិ​រុនតាឯក​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្តសៀមរាប​ ​ត្រូវ​បាន​ក្រសួងទេសចរណ៍​ផ្តល់​ពានរង្វាន់​ជា​ ​«​សហគមន៍​ទេសចរណ៍​គំរូ​»​។

ការ​ប្រគល់​ជូន​ពានរង្វាន់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​បូកសរុប​ ​«​ការ​ប្រឡងប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ​លើក​ទី២​»​ ​និង​ ​«​ការ​ប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍​ ​និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី១​»​ ​ឆ្នាំ២០១៨​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​ក្រោម​អធិបតីភាព​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ទទួលបន្ទុក​ក្រសួងទេសចរណ៍​។

តាម​ការ​បញ្ជាក់​ពី​ ​លោក​ ​ម៉ី​ ​ម៉ា​រ៉ា​ឌី​ ​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក​ ​បានឱ្យ​ដឹង​ថា​ ​«​កម្មវិធី​ប្រកួតប្រជែង​នេះ​ ​ធ្វើឡើង​ដើម្បី​បង្កើត​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា​ ​ដោយ​ផ្អែកលើ​គោលបំណង​បួន​សំខាន់​គឺ​៖
១​.​ ​តាមដាន​ ​ត្រួតពិនិត្យ​ ​និង​វាយតម្លៃ​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍​កម្ពុជា​។
២​.​ ​ពង្រឹង​ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​ ​គុណភាព​ ​ប្រសិទ្ធភាព​ ​និង​ការទទួលខុសត្រូវ​។
៣​.​ ​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន​។
៤​.​ ​ពង្រឹង​និង​ពង្រីក​ការ​ជឿ​ទុកចិត្ត​ទៅលើ​សហគមន៍​ទេសចរណ៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

សូម​បញ្ជាក់​ដែរ​ថា​ ​កន្លងមក​ភូមិ​ធម្មជាតិ​រុនតាឯក​ក៏​ធ្លាប់​បាន​ទទួល​ពានរង្វាន់​ចំនួន០៤មក​ហើយ​នា​ឆ្នាំ២០១៥​-​២០១៧​ ​ដូចជា​ ​«​ពានរង្វាន់​សុខុមាលភាព​សង្គម​និង​បេតិកភណ្ឌ​វប្បធម៌​»​ ​«​ពានរង្វាន់​អនាម័យ​ ​និង​បរិស្ថាន​»​ ​«​ពានរង្វាន់​ពិសេស​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​ ​និង​ ​«​ពានរង្វាន់​ ​ASEAN​ ​Homestay​ ​Standard​ ​(​2017​-​2019​)​»​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close