កម្ពុជា ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់ ដែល​បាន​បើក​សេដ្ឋកិច្ច និង​ព្រំដែន​ឡើងវិញ ក្រោយ​ទទួលបាន​ជោគជ័យ​លើ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ប្រទេស​កម្ពុជា បានក្លាយ​ជា​រឿង​ជោគជ័យ​មួយ​នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​វិធី​ដែល​ខ្លួន​ដោះស្រាយ​ជាមួយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ អ្នកវិភាគ​បាន​សរសើរ​ពី​ភាពជោគជ័យ​របស់​រដ្ឋា​ភិ​បា​លក​កម្ពុជា ចំពោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CGTN នៅ​ថ្ងៃ​ពុធ ទី​២៤ ខែសីហា ឆ្នាំ​២០២២​។​

​សម្រាប់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ប្រហែល ១/៥ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន (GDP) កម្ពុជា​បាន​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ យ៉ាង​ឆាប់រហ័ស និង​គួរឱ្យកត់សម្គាល់​។​

​កម្ពុជា​បាន​បើក​សេដ្ឋកិច្ច​ឡើងវិញ​ទាំងស្រុង​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា​ឆ្នាំ​២០២១ គឺ​ប៉ុន្មាន​ខែ​មុន​ប្រទេសជិតខាង​របស់ខ្លួន​ដទៃទៀត នៅ​អាស៊ីអាគ្នេយ៍​បានចាប់ផ្តើម​បើក​ដែរ ហើយ​បាន​លុបចោល​លក្ខខណ្ឌ​តម្រូវ​ឱ្យនៅ​ដាច់​ពី​គេ​សម្រាប់​អ្នកដំណើរ ដែល​ទទួល​វ៉ាក់សាំង​បង្ការ​ពេញលេញ​។​

​បណ្ឌិត JOSEPH MATTHEWS សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Beltei International University បាន​និយាយថា «​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា ដឹង​យ៉ាងច្បាស់​ថា ផ្លូវ​តែមួយគត់​ដើម្បី​យកឈ្នះ​ជំងឺ​នេះ គឺ​ការចាក់​វ៉ាក់សាំង​តាំងពី​ដំបូង​។ ដូច្នេះហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន កៀងគរ គ្រប់ ធនធាន ទាំង​ធនធាន សម្ភារៈ និង​ធនធាន មនុស្ស ដើម្បី ធ្វើ ឱ្យ ប្រាកដ ថា មនុស្ស ច្រើន​បំប​ផុត​បាន​ចាក់ ថ្នាំ បង្ការ​។ ទន្ទឹមគ្នា​នោះ ក៏​ដោយសារតែ មាន ជំនួយ និង កិច្ច សហប្រតិបត្តិការ ពី ប្រទេស ចិន ផង ដែរ​»​។​

​រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​បន្ត​ផ្តល់ឱ្យ​ប្រជាជន នូវ​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៤ ឬ​ទី​៥ ដើម្បីឱ្យ​ប្រជាជន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ហើយក៏​ដើម្បី​សេដ្ឋ​កិ​ច្ងើ​ប​ច​ឡើងវិញ​ផងដែរ​។​

​ពាណិជ្ជករ​ចិន លោក Jack Lee សហ​ស្ថាបនិក​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាមួយ​ដៃគូ​កម្ពុជា មាន​សុទិដ្ឋិនិយម​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ចរ​បស់​កម្ពុជា​។ ជាពិសេស​នៅ​តំបន់​រីក​សេដ្ឋកិច្ច​ពិសេស​។​

​ការបើក​ព្រំដែន​ឡើងវិញ​យ៉ាង​ឆាប់រហ័ស មិន​ត្រឹមតែ​បាន​ជំរុញ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​បានអនុញ្ញាត​ឱ្យ​វិនិយោគិន​ចូលមក​វិញ ដែលនាំឱ្យ FDI កើនឡើង​ផងដែរ​នៅ​ឆ្នាំនេះ​។​

​លោក បណ្ឌិត JOSEPH MATTHEWS បាន​បន្តថា «​នៅ​ឆ្នាំ​២០២១ យើង​មាន​កំណើនសេដ្ឋកិច្ច ៣.២​ភាគរយ​នៃ GDP សរុប​។ ដោយឡែក​នៅ​ឆ្នាំនេះ​យើង​រំពឹងថា កម្ពុជា​នឹងមាន​កំណើន ៥.៤%​។​

​ផ្ទៃមេឃ​នៃ​ទីក្រុង​ភ្នំពេញ គឺជា​សក្ខីភាព​មួយ​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច ដែល​ប្រទេស​កម្ពុជា​បានធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ការទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព នៃ​ជំងឺ​កូ​វីដ​១៩ នឹង​នាំឱ្យ​ប្រទេស​នេះ​កាន់តែ​ខិត​ទៅជិត ការសម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន ក្នុងការ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close