យុវជន​តំណាង​កម្ពុជា ៧​រូប ចូលរួម​កិច្ចប្រជុំ​និម្មិត អ្នកដឹកនាំ​យុវជន​អាស៊ី​វ័យក្មេង Asia Youth Leader 2022!

​យុវជន​តំណាង​កម្ពុជា​ចំនួន​៧​រូប​(​ស្រី​២​រូប​) បាន​ចូលរួម​កិច្ចប្រជុំ​និម្មិត ក្នុង​កម្មវិធី​”​អ្នកដឹកនាំ​យុវជន​អាស៊ី​វ័យក្មេង​” ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Hyatt Regency Phnom Penh ចាប់ពី​ថ្ងៃទី​២៣-២៥ ខែសីហា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​អនាគត​របស់​អាហារ ផ្តើមចេញពី​ផ្នត់គំនិត​នៃ​ការប្រើប្រាស់​អាហារ​ប្រកបដោយ​ចីរភាព The Future of Food from the Perspective of Sustainable Food Consumption”​។

​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​កម្មវិធី​ប្រចាំឆ្នាំ​របស់ Aeon 1% Club Foundation ដែល​អញ្ជើញ​យុវជន​តំណាង​ប្រទេស​អាស៊ី​ចំនួន​៨​ប្រទេស (​សរុប​៧០​រូប​)​។​

​ក​​ម្ម​វិធី​នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង និង​ការស្រឡាញ់​ចំពោះ​តម្លៃ​នៃ​វប្បធម៌​របស់​ប្រទេស​ចូលរួម​តាមរយ​:​ការពិភាក្សា​ក្រុម​និង​ការជជែក​ដោះស្រាយ​បញ្ហា​របស់​ប្រធានបទ ជាពិសេស​ផ្តល់​ជា​វាទិកា​នៃ​ការកសាង​ចំណងមិត្តភាព​ក្នុងចំណោម​យុវជន​រួម​ជំនាន់​។​ កម្មវិធី​នេះ​ផងដែរ​ជា​គំនិត​ផ្តួចផ្តើម​របស់​ភាគី​ជប៉ុន ក្រោម​ជំនួយ​ឧបត្ថម្ភ​ទាំងស្រុង​ពី Aeon 1% Club Foundation៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close