ប្រាយុទ្ធចាន់អូចា ទៅចូលរួមប្រជុំក្រសួងការពារជាតិ បើទោះត្រូវព្យួកាងារនាយករដ្ឋមន្ត្រី
នេះមិនមែនជាលើកទីមួយឡើយដែលតុលាការរដ្ឋធម្មនុញ្ញថៃ លូកដៃក្នុងនយោបាយ។ កាលពីឆ្នាំ ២០០៦ ក្នុងរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតី ថាក់ស៊ីន សីណាវ៉ាត្រា និងឆ្នាំ២០១៤ ក្រោមរដ្ឋកាលដឹកនាំរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ត្រូវបានតុលាការធម្មនុញ្ញ លុបលទ្ធផលបោះឆ្នោតផងដែរ។
ក្នុងពេលនេះដែរក៏មានក្រុមបាតុកម្ម ទាមទារឲ្យលោកប្រាយុទ្ធចាន់អូចា លាលែងចេញពីតំណែង ។ នៅថ្ងៃទី២៤ខែសីហា ក្នុងពេលតុលាការចេញសាលក្រមព្យួការងារ នាយករដ្ឋមន្ត្រីរបស់លោកប្រាយុទ្ធ កម្លាំងប៉ូលិសបានដាក់ពង្រាយកម្លាំងការបារ ដោយមានរថយន្តកុងតឺន័រ បិទផ្លូវសំខាន់ៗចូលទៅកាន់ទីក្រុង ។
សារព័ត៌មាន Reuters នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងព្រឹត្តការ ពាក់ព័ន្ធនោះដែរ លោកប្រាយុទ្ធចាន់អូចា នៅតែបន្តធ្វើសកម្មភាព ដដែល ប៉ុន្តែក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។ លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមកិច្ចប្រជុំរបស់ក្រសួងការពារជាតិ នៅថ្ងៃ២៥ខែសីហា ក្រោមវត្តមានមន្ត្រីជិតដិតរបស់លោក ចំពោះមុខភាពស្រពិចស្រពិលនៃនយោបាយក្នុងប្រទេសថៃ។
លោក ប្រាយុទ្ធ មានវ័យ ៦៨ឆ្នាំ កំពុងរក្សាតំណែងក្នុងគណៈរដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិថៃ បន្ទាប់ពីតុលាការធម្មនុញ្ញកាលពី ថ្ងៃពុធសប្តាហ៍នេះ បានព្យួររូបលោកពីតំណែងនាយករដ្ឋមន្ត្រីរបស់លោក ដោយរង់ចាំការពិនិត្យឡើងវិញលើការកំណត់អាណត្តិរបស់លោក តាមរដ្ឋធម្មនុញ្ញ តែមិនបានផ្តល់ការបរិច្ឆេទនៃការប្រកាសពីការសម្រេចចិត្តចុងក្រោយនោះទេ។
រហូតមកដល់ពេលនេះ លោក ប្រាយុទ្ធ មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈលើការសម្រេចរបស់តុលាការនោះទេ ហើយគេនៅមិនទាន់ដឹងថា លោកអាចនឹងនិយាយអំពីបញ្ហានេះ កំលុងកិច្ចប្រជុំនេះឬអត់នោះដែរ។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ បាននិយាយនៅ ថ្ងៃពុធសប្តាហ៍នេះថា លោក ប្រាយុទ្ធ គោរពតាមការសម្រេចរបស់តុលាការធម្មនុញ្ញ និងបានជំរុញឲ្យប្រជាជនថៃទទួលយកដូចគ្នា ខណៈរដ្ឋាភិបាលដំណើរការទៅជា ធម្មតា។
ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan មានអាយុ ៧៧ឆ្នាំ ដែលជាអ្នករាជានិយម និងជាអតីតមេទ័ព ដែលមានទំនាក់ទំនងយូរអង្វែងជាមួយលោក ប្រាយុទ្ធ នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ប៉ុន្តែលោកមិនត្រូវបានរំពឹងថា នឹងបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។