សំរាម​ប្រមាណ​៤​តោន​ក្នុង​មួយថ្ងៃ ក្នុង​ឃុំ​ពីរ​ជាទី​ប្រជុំជន​ស្រុក​ក្រឡាញ់ ត្រូវ​យកទៅ​ដុត​នៅ​ឡ​ដុត​សំរាម​តាម​បច្ចេកទេស​របស់​ក្រសួងបរិស្ថាន​

​សៀមរាប​៖ សំរាម​ជា​បញ្ហា​មួយ​ដែល​ត្រូវបាន​ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និង​រដ្ឋបាល​មូលដ្ឋាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​សម្អាត និង​ប្រមូល​សម្រាប់​យកទៅ​ឆ្នៃ ឬ​ដុតចោល​។

​ក្រោម​ការយកចិត្តទុកដាក់ និង​គាំទ្រ​ពី​សំណាក់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក្រសួងបរិស្ថាន​បានផ្តល់​ឡ​ដុត​សំរាម​មួយ​ដែលមាន​អានុភាព​ដុត​សម្រាម​បាន ៨​តោន ទៅ ១០​តោន ក្នុង​មួយថ្ងៃ​ដល់​ស្រុក​ក្រឡាញ់ ដើម្បី​ធ្វើ​ការដុត​សម្រាម​ប្រចាំថ្ងៃ​។

​សូមបញ្ជាក់ថា​ប្រជាពលរដ្ឋ​រស់​ឃុំ​ចំនួន​ពីរ​ដែល​ស្ថិតក្នុង​ទីប្រជុំជន​ស្រុក​ក្រឡាញ់​បាន​ប្រើប្រាស់​សំរាម​ប្រមាណ ៤​តោន​ក្នុង​មួយថ្ងៃ ហើយ​សំរាម​ដែល​ប្រមូលបាន​គឺ​ត្រូវ​យកទៅ​ដុត​ក្នុង​ឡ​សំរាម​ដែល​ស្ថិតក្នុង​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close