វៀតណាម កំណត់ការឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពី៧ ទៅ ៩ថ្ងៃ
ហាណូយ៖ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនៃប្រទេសវៀតណាម បានស្នើឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេលប្រាំពីរ ឬប្រាំបួនថ្ងៃ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។
ក្នុងសំណើដែលផ្ញើដើម្បីប្រមូលមតិពីអង្គភាពពាក់ព័ន្ធ នាពេលថ្មីៗនេះ ក្រសួងស្នើឱ្យឈប់សម្រាកដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឬ បុណ្យតេត រយៈប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៩ ខែមករា ដើម្បីរួមបញ្ចូលចុងសប្តាហ៍ពីរ។
បន្ទាប់ពីប្រមូលមតិស្ថាបនារួច ក្រសួងនឹងដាក់ផែនការចុងក្រោយជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh។
ប្រទេសវៀតណាមបានសម្រាករយៈពេលប្រាំបួនថ្ងៃ នៅដើមឆ្នាំ២០២២នេះ ដែលរួមបញ្ចូល ទាំងចុងសប្តាហ៍ ២ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។