រថយន្ត​ដឹក​ដី បុក​ម៉ូតូ​ពេញទំហឹង ស្លាប់​មន្ត្រីនគរបាល​ម្នាក់ និង​កូនប្រុស​ម្នាក់ នៅ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ​៖ មន្ត្រីនគរបាល​ម្នាក់ និង​កូនប្រុស បាន​ស្លាប់​ភ្លាមៗ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​ដី បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង នៅពេល​ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២​នេះ លើផ្លូវ​ចំណោត​រោងចក្រ​ទឹកកក​អូ​បី ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ ប៊ួ​រ រតនា ជា​នាយផ្នែក​ហ្វឹកហ្វឺន​-​ពន្លត់​អគ្គិ​ភ​យ័ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រីឯ​កូន​ជា​សិស្ស​។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ដោះស្រាយ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close