ចុង​សប្ដាហ៍​ទី​៤ នៃ​ខែសីហា! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង​២២​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ស្ថិតិ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍ ដោយនៅ​ថ្ងៃទី​២៧-២៨ ខែសីហា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​២២៤,៧៨៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២០៤,៣៥៣​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២២០,៤៣៣​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តសៀមរាប ៣២,៤៦១​នាក់​
* ខេត្ត​ព្រះសីហនុ ៣១,១៣៦​នាក់​
* ខេត្តកំពត ២៦,៦៩៦​នាក់​
* រាជធានី​ភ្នំពេញ ១៨,១៨៣​នាក់​
* ខេត្តបាត់ដំបង ១៧,៩១០​នាក់​
* ខេត្ត​កែប ១៧,៦៣៤​នាក់​
* ខេត្តកណ្តាល ១៤,៥៨៤​នាក់​
* ខេត្តពោធិ៍សាត់ ១០,១៥៩​នាក់​។​

​តួលេខ​ខាងលើ​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​សប្តាហ៍​កន្លងមក ដោយមាន​ការកើនឡើង​០.៨៦%​។​

​បច្ចុប្បន្ន ក្នុងចំណោម​ការងារ​សំខាន់ៗ ក្រសួងទេសចរណ៍​បាននិងកំពុង​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មជ្ឈមណ្ឌល ៤.០ និង​មូលនិធិ​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​ជំនាញ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ ( SDF) ដើម្បី​ស្តារ​និង​ពង្រឹង​ធនធានមនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ក្នុងដំណាក់កាល​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ តាមរយៈ​កម្មវិធី​ពង្រឹង​សមត្ថភាព​ជំនាញ​ដែលមាន​ស្រាប់ (upskill) និង​ការបណ្តុះ​ប​ណ្តុ​ា​ល​ជំនាញ​ថ្មីៗ​តាម​តម្រូវការ​ទីផ្សារ (reskill) ពិសេស​អក្ខរកម្ម​ឌីជីថល​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ក្នុងទិសដៅ​យុទ្ធសាស្ត្រ «​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍​វៃឆ្លាត តម្លៃ​សមរម្យ តែ​គុណភាព​សេវា​ខ្ពស់​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close