ប្រទេស​ជាច្រើន ចូលរួម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ មាន​ឈ្មោះថា ”Vostok-2022″​នៅ​រុស្ស៊ី​

​មាន​កម្លាំង​ទាហាន​ជាង ៥​ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ដែលមាន​ឈ្មោះថា “Vostok-2022” ដោយ​ធ្វើឡើង​នៅ​ទីតាំង​ហ្វឹកហាត់​កម្លាំងយោធា ៧​កន្លែង​ផ្សេងគ្នា​នៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​។​

​សារព័ត៌មាន Ria Novosti បាន​ដកស្រង់​ព័ត៌មាន​ពី​ក្រសួងការពារជាតិ រុស្ស៊ី​បញ្ជាក់ថា ការធ្វើ​សមយុទ្ធ “Vostok-2022” នឹងត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១​ដល់​ថ្ងៃទី ៧​ខែកញ្ញា ក្នុង​តំបន់ ហ្វឹក​ហ្វឺ​ង​កងពល​តំបន់​ភាគ​ខាងកើត​រុស្ស៊ី​។ គោលដៅ​នៃ​ការធ្វើ​សមយុទ្ធ​នោះ ដើម្បី​បង្កើន​សមត្ថភាព​ការពារ និង​វាយប្រហារ ក្រោម​ការបញ្ជារ​នៃ ពី​ទីបញ្ជាការ​នៃ​កម្លាំងប្រដាប់អាវុធ​រុស្ស៊ី ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ Valery Gerasimov​។​

​តា​ការប្រកាស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី កម្លាំង​ទាហាន​នឹង​ហ្វឹកហាត់​ពី​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា ដើម្បី​បង្កើន​សមត្ថភាព ទប់ទល់​និង​វាយប្រហារ ។ សមយុទ្ធ​នោះ​មាន​ទាំង​កម្លាំង​ឆ័​ត្រ​យោង​ចូលរួម​ផងដែរ​។​

​នៅក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នោះ មាន​កម្លាំង​ទាហាន​មកពី​ប្រទេស​ជាច្រើន​ចូល​រួ ក្នុងនោះ​មាន ទាហាន​មកពី​ប្រ​ទែស Azerbaijan, Algeria, Armenia, Belarus, india, Kazakhstan, Kyrgyzstan, ចិន ឡាវ ម៉ុង​ហ្គោ​លី នី​កា​រា​ហ្គ័​រ ស៊ី​រី និង​តាជី​គី​ស្ថាន ចូលរួម​ក្នុង​សមយុទ្ធ Vostok-2022៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close