អាមេរិក ​បាន​ទិញ​ទំនិញ​ពី​រុស្ស៊ី​ជាង​៤​ពាន់​តោន ក្នុង​ឆ្នាំ​២០២២

​រដ្ឋាភិបាល​អាមេរិក បានដាក់​ទណ្ឌកម្ម​លើក​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅលើ​ប្រទេស​រុស្ស៊ី មិនតែប៉ុណ្ណោះ បាន​គៀងគ ប្រទេស​ជា​មិត្ត​ចូលរួម​ដាក់ទណ្ឌកម្ម រុស្ស៊ី​ទៀតផង ហើយ​ឈប់​ទិញ​ទំនិញ​ពី​រុស្ស៊ី​។ ផ្ទុយទៅវិញ​ទំនិញ​រាប់ពាន់​តោន​ពី​រុស្ស៊ី​បាន​ចូលដល់​កំពង់ផែ​នៅ​អាមេរិក បាន​ទៅ​ដល់ដៃ​ពលរដ្ឋ​អាមេរិក​ប្រើប្រាស់ មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ឆ្នេរ​ស​មុ​ទ្ឬ​ភាគ​ខាងកើត​អាមេរិក មាន​នាវា​ដឹក​កុងតឺន័រ​យក្ស​មួយ​បាន​ចូលដល់​កំពង់ផែ Baltimore ដោយ​នៅក្នុង​កុងតឺន័រ​នោះ មាន​ឈឺ ក្តា អា​លុ​មី​ញ៉ូ​ម …​មាន​ប្រភព​មកពី​ប្រទេស​រុស្ស៊ី ពី​រោងចក្រ​រុស្ស៊ី ។​

​កន្លង​ក​ប្រធានាធិបតី​អាមេរិក បានប្រកាស​ដាក់ទណ្ឌកម្ម ទ្រង់ទ្រាយ​ធំ​ទៅលើ​ប្រទេស​រុស្ស៊ី ក្នុងនោះ​មាន​វិស័យ​ពាណិជ្ជកម្ម និង​មុខទំនិញ​ដូចជា ត្បូង​ពេ​ជ្យ ប្រេង ហ្គាស …​ក្រោយពេល​រុស្ស៊ី​បើក​ការវាយប្រហារ​ទៅលើ​ទីតាំង ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ។ ប៉ុន្តែ​មានមុខ​ទំនិញ​រាប់ពាន់​មុខ​នាំ​ចេញពី​រុស្ស៊ី មិន​ស្ថិតនៅក្នុង​ការដាក់ទណ្ឌកម្ម​នោះ មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​អាមេរិក បាន​ចូលដល់​កំពង់ផែ​អាមេរិក​។​

​សារព័ត៌មាន AP បាន​ផ្សាយ​ថា មាន​ទំនិញ​ប្រមាណ ៤០០០​តោន​បាន​ចូលដល់​ទឹកដី​អាមេរិក ប៉ុន្តែ​ចំនួន​នោះ​នៅ​តិចជាង​មុនពេល​រុស្ស៊ី​ធ្វើសង្គ្រាម នៅ​ឆ្នាំ​២០២១​ដែលមាន​ដល់​ទៅ ៦០០០​តោន គឺ​បាន​ថយចុះ​១/៣​ផងដែរ​។​

​ក្រុម​អ្នកឯកទេស​វិភាគ​បាន​លើកឡើងថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​ទៅលើ​រុស្ស៊ី​នោះ​គឺ​សំដៅ​ទៅលើ​ទំនិញ​ដែល​អាមេរិក​មិនត្រូវ​ការចាំបាច់​ពី​រុស្ស៊ី ប៉ុណ្ណោះ ។ ប៉ុន្តែ​ទំនិញ​ចាំបាច់​អាមេរិក​នៅតែ​នាំចូល​ពី​រុស្ស៊ី​ដដែល ។ ទាំងនោះ​ហើយ​បានជា​ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​ខឹងសម្បា​យ៉ាងខ្លាំង ហើយ​ងាក់​ទៅ​ពិភាក្សា​ជាមួយ​រុស្ស៊ី​វី​ញ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close