ក្រុមនិស្សិត​កម្ពុជា ចូលរួម​កម្មវិធី​គ្រាប់ពូជ ដើម្បី​អនាគត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ​២០២២

ក្រុមហ៊ុន​ហួ​វៃ បាន​សហការ​ជាមួយ​មូលនិធិ​អាស៊ាន និង​អាជ្ញាធរ​ទេសចរណ៍​ថៃ ហៅ​កាត់​ថា TAT បាន​ប្រារព្ធ​កម្មវិធី “​គ្រាប់ពូជ​ដើម្បី​អនាគត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​២០២២” ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២២ នា​ព្រះរាជាណាចក្រ​ថៃ​។

​សូមជម្រាបថា ក្រុមនិស្សិត​កម្ពុជា​វ័យក្មេង​ដែលមាន​សមាជិក​ចំនួន ៥​នាក់​នេះ បានចាប់ផ្តើម​អនុវត្ត​គម្រោង “On Wheel” ក្នុង​គោលបំណង​លើកកម្ពស់​ការធ្វើដំណើរ​ដោយ​ឯករាជ្យ​របស់​មនុស្ស​គ្រប់រូប និង​ជួយ​ដោះស្រាយ​បញ្ហា​ជនពិការ​នៅ​កម្ពុជា​។

ក្រោយ​ឆ្លងកាត់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​ព្រះរាជាណាចក្រ​ថៃ​អស់​រយៈពេល​១១​ថ្ងៃ ក្រុមនិស្សិត​កម្ពុជា ដែល​បាន​ជាប់​ជា​ស្ថាន​ពរ នឹង​ទៅធ្វើ​ការបណ្តុះបណ្តាល ព្រមទាំង​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​សិង្ហ​បុរី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close