តម្លៃប្រេងសាំងលក់ថេរ ៤ ៧០០រៀល ខណៈប្រេងម៉ាស៊ូត ៥ ៥០០រៀល ឡើងថ្លៃ ៤០០រៀល ក្នុង១លីត្រ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានកំណត់តម្លៃប្រេងសាំងនៅកម្ពុជា ត្រូវលក់តម្លៃ ៤ ៧០០រៀល និងប្រេងម៉ាស៊ូតលក់ ៥ ៥០០រៀល ឡើងថ្លៃ ៤០០រៀល ក្នុងមួយលីត្រ បើធៀបនឹង១០ថ្ងៃកន្លងទៅ។
សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី០១ ដល់១០ ខែកញ្ញា ឆ្នាំ២០២២ នឹងត្រូវលក់ ៤ ៩៦៦៧រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៥ ៧៦៧រៀល ក្នុងមួយលីត្រ។
ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ។ ដូច្នេះតម្លៃប្រេងសាំង លក់តម្លៃ ៤ ៧០០រៀល និងប្រេងម៉ាស៊ូតលក់ ៥ ៥០០រៀល ក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។