ផ្ទៃដី​នៅ​ប៉ា​គី​ស្ថាន​១/៣​រង​ការលិចលង់​ដោយ​គ្រោះទឹកជំនន់​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​អំពាវនាវ​ផ្តល់ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន ក្នុងពេល​ប្រទេស​នេះ​រងគ្រោះ​ទឹកជំនន់​ទ្រង់ទ្រាយ​ធំ​បង្កឡើង​ភ្លៀង​ធ្លាក់​ខ្លាំង ។ ទឹកដី​ប៉ា​គី​ស្ថាន​១/៣ បាន​លិចលង់​ដោយ​ទឹកជំនន់​។​

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Shehbaz Sharif បាន​ឲ្យ​ដឹងថា នេះ​ជា​គ្រោះធម្មជាតិ​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយនេះ បណ្តាល​ឲ្យ​មនុស្ស ជាង​១១០០​នាក់​ស្លាប់ ក្នុងនោះ​មាន​កុមារ ៣៨០ នាក់ ។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​លើកឡើងថា «​ប៉ា​គី​ស្ថាន ស្ថិតនៅក្នុង​ដំណាក់កាល​អាក្រក់​បំផុត ។ លោក​បាន​អំពាវនាវ​ដល់ បណ្តា​ប្រទេស​ផ្តល់ជំនួយ​ជា​ទឹកប្រាក់ ១៦០​លាន​ដុល្លារ​ដល់​ប៉ា​គី​ស្ថាន ។ ទឹកប្រាក់​ទាំងនោះ​នឹង​ទិញ​ថ្នាំ ទឹកស្អាត សម្រាប់​ពលរដ្ឋ ជាង ៥​លាន​នាក់​ដែល​រង​ផ​ល៉​បះ​ពាល់​ផ្ទាល់​។​

​ក្នុងពេល​នេះដែរ អគ្គរដ្ឋទូត​អាមេរិក​អាមេរិក​ប្រចាំ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន បានប្រកាស​ផ្តល់ជំនួយ​ទឹកប្រាក់​៣០​លាន​ដុល្លារ ដល់​ប្រទេស​នេះ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close