លោក​ឃឹម​ ហ្វីណង់​ ត្រូវ​បាន​តែងតាំង​ជាអភិបាលរងខេត្ត​សៀមរាប​

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុកបន្ទាយស្រី ត្រូវ​បាន​តែងតាំង​ជាអភិបាល​រង​ខេត្តសៀមរាប​ហើយ នេះ​បើ​យោង​តាម​អនុ​ក្រឹត្យ​​ ចេញ​នៅថ្ងៃ​ទី​៣០​ ខែសីហា​ បានតែងតាំង​អភិបាលរងខេត្ត​សៀមរាប​​ចំនួន​៤នាក់​។

សូម​បញ្ជាក់ថា លោក ឃឹម ហ្វីណង់ ត្រូវ​បាន​តែងតាំង​ជា​អភិបាលស្រុក​បន្ទាយស្រី កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០១៩។ លោក​ត្រូវ​បាន​គេ​ចាត់ទុកថា គឺជាអភិបាលស្រុកមួយរូបដែលមានវ័យក្មេងបំផុត និង​ពោរពេញទៅដោយសមត្ថភាព និងគំនិតអភិវឌ្ឍន៍ថ្មី (Innovation) គួរឱ្យសើសើរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close