សមត្ថ​កិច្ច បង្ក្រាប​គ្រឿងញៀន​ឆ្លងដែន ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ រឹបអូស​គ្រឿងញៀន​ជាង ១០០​គីឡូក្រាម នៅ​ខេត្តព្រះវិហារ​

​ព្រះវិហារ​៖ កម្លាំង​ជំនាញ​(​ក​៩) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយមាណ​ការសម្របសម្រួល​ពី លោក ទី សុ​វិ​ន ថា​ល​, លោក ជេ​ត ខេមរា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​-​ខេត្តស្ទឹងត្រែង និង​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប នៅ​ចំណុច ផ្លូវ​ដើមឈើ​ចាំ​ស្នេហ៍ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​យោងតាម​ការឱ្យ​ដឹ​ពី ម្ទី​រ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ បានឱ្យដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ ដោយ​បា​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ TU SUERONG ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ចិន និង​ដកយក​វត្ថុតាង សារធាតុ​កេ​តា​មីន​(KETAMINE) ១០០​ដុំ ស្មើ​ទម្ងន់ ១០០​គីឡូក្រាម និង ៨០​ក្រាម រថយន្ត ១​គ្រឿង ទូរស័ព្ទដៃ ១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន​ចាប់យក ទ្រូ​វ​បាន​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង បន្តទៅ​សាលាដំបូង​ខេត្តព្រះវិហារ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close