កូរ៉េខាងត្បូង ប្រកាសអាសន្ន​កម្រិត​ខ្ពស់ ពី​ព្យុះសង្ឃរា Hinnamnor កំពុង​បក់បោក ដោយ​នាំំ​មក​នូវ​ភ្លៀង​ធ្លាក់ និង​កម្លាំង​ខ្យល់​បក់​ខ្លាំង

កូរ៉េខាងត្បូង​៖ នា​ថ្ងៃទី​៥ កញ្ញា នេះ ប្រទេស​កូរ៉េខាងត្បូង បានចេញ​សេចក្ដីណែនាំ​ពី​អាកាសធាតុ និង​ប្រកាសអាសន្ន​កម្រិត​ខ្ពស់ ខណៈ​ព្យុះសង្ឃរា Hinnamnor កំពុង​បក់បោក​ដោយ​នាំំ​មក​នូវ​ភ្លៀង​ធ្លាក់ និង​កម្លាំង​ខ្យល់​បក់​ខ្លាំង ដែល​បាន​វាយប្រហារ​រួចហើយ​លើ​ផ្នែក​ខ្លះ​ស្ថិតនៅ ភាគខាងត្បូង​ប្រទេស​។​

​សេចក្ដីណែនាំ​ពី​អាកាសធាតុ​ថា ព្យុះ Hinnamnor នឹង​បក់បោក​ឆ្ពោះទៅកាន់​ភាគ​ខាងជើង ក្នុង​ល្បឿន​ខ្យល់ ១៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​អាច​នឹង​ឡើងដល់​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឆ្ពោះទៅកាន់​ភាគ​និរតី​នៃ​ទីក្រុង​កំពង់ផែ​ប៊ូសាន នៅ​ព្រឹក​ថ្ងៃ​អង្គារ ខណៈ​ព្យុះ​នេះ​នឹង​បក់បោក​ដល់​តំបន់​ដែនទឹក នៃ​កោះ Jeju នៅ​ពាក់​កណ្ដាលយប់​ថ្ងៃ​ចន្ទ​។​

​បណ្តា​ក្រុង​ដែល​ត្រូវបាន​ប្រកាសអាសន្ន​កម្រិត​ខ្ពស់ រួមមាន ទីក្រុង Gwangju, Busan,Daegu, Ulsan ព្រមទាំង​កោះ Jeju ហើយ​អាជីវកម្ម​មួយចំនួន​ត្រូវ​ផ្អាក សកម្ម​ភាពជា​បណ្ដោះអាសន្ន​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close