​ប្រជាពលរដ្ឋ​រស់នៅ​បណ្តា​ខេត្ត​ជាប់​តំបន់​ជួរ​ភ្នំ​ទី​ទំនាប និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង នៅក្នុង​សប្តាហ៍​នេះ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​៧-១៣ ខែកញ្ញា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធានទឹក​បានបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣ °C
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​បណ្តា​ខេត្ត នៅក្នុង​ភូមិសាស្ត្រ​ជាប់​តំបន់​ជួរ​ភ្នំ​ទី​ទំនាប និង​ជាប់​ផ្លូវទឹក សូម​បង្កើន​ការ​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​៦-៥ ខែកញ្ញា និង​នៅលើ​ផ្ទៃសមុទ្រ មាន​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃទី​៧-៩ ខែកញ្ញា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close