ឯកឧត្តមវេងសាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ អញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨
នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាមូលដ្ឋានដំបូងនៃការប្រកាសជាឱឡារឹកចំពោះជាតិ និងអន្តរជាតិ អំពីការប្រមូលផ្តុំកម្លាំងអ្នកស្នេហាជាតិ និងការចូលរួមពីគ្រប់កម្លាំងនៃចលនាតស៊ូទូទាំងប្រទេស ដើម្បីបង្កើតរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ១៩៧៨ រួមគ្នាធ្វើមហាចលនាតស៊ូក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរស់រានមានជីវិតឡើងវិញ រួចផុតពីនឹមត្រួតត្រាពោពេញដោយគ្រោះមហន្តរាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ប៉ុលពត។
យើងខ្ញុំចងចាំជានិច្ចនូវគុណូបការះដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាម់ស្រស់ ក្នុងបុព្វហេតុប្រយុទ្ធដើម្បីរំដោះជាតិ និងប្រជាជន រហូតទទួលបានជ័យជំនះនៅថ្ងៃរំដោះ ៧មករា ១៩៧៩ និងបានខិតខំកសាងប្រទេសជាតិឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ ប្រកបដោយភាពសប្បូរសប្បាយរហូតដល់បច្ចុប្បន្ន និងបន្តទៅអនាគត។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។