កម្ពុជា បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ ជួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២ បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ ជួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​សេចក្តីប្រកាស​នោះ បញ្ជាក់ថា «​ដើម្បី​ជាការ​បង្ហាញ​ស្មារតី​សាមគ្គី​ភាពជា​អន្តរជាតិ​ចំពោះ​ប្រទេស​ប៉ា​គី​ស្ថាន​ជា​មិត្ត រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ បាន​ចូលរួម​បរិ​ច្ឆា​គ​វិភាគទាន​ជា​ទឹកប្រាក់​ចំនួន ៥០,០០០ (​ហាសិប​ពាន់​) ដុល្លារ​អាមេរិក ជា​ជំនួយ​មនុស្សធម៌​បន្ទាន់ ជូន​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន ដើម្បី​ឆ្លើយតប​នឹង​គ្រោះទឹកជំនន់​ដែល​កំពុង​បំ​ផ្លិ​ញ​បំផ្លាញ​នៅក្នុង​ប្រទេស​នេះ​»​។​

​កាលពី​ឆ្នាំ​២០១០ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់បាន​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ចំនួន ៥០,០០០ (​ហាសិប​ពាន់​) ដុល្លារ​អាមេរិក ដល់​ប៉ា​គី​ស្ថាន ដែល​ពេល​នោះបាន​ជួបប្រទះ​ស្ថានភាព​ទឹកជំនន់​ធ្ងន់ធ្ងរ​ដូចគ្នានេះដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close