មនុស្ស​រាប់ពាន់នាក់ នឹងចូលរួម​បាតុកម្ម​នៅ​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី ​ជុំវិញ​ការឡើង​ថ្លៃ​ប្រេង​

​ហ្សា​កាតា​៖ នគរបាល និង​មេដឹកនាំ​សហជីព​បាន​និយាយថា មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​គេ​រំពឹងថា នឹងចូលរួម​បាតុកម្ម​នៅ​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អង្គារ ទី ៦ ខែកញ្ញា​នេះ ខណៈដែល​កំហឹង​កើនឡើង​ចំពោះ​ការឡើង​ថ្លៃ របស់​រដ្ឋាភិបាល លើ​តម្លៃ​ប្រេងឥន្ធនៈ ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​ការឧបត្ថម្ភ​ធន​លើ​ថាមពល នៃ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត ប្រចាំ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ក្រោម​សម្ពាធ​ក្នុងការ​គ្រប់គ្រង​ថវិកា​ឧបត្ថម្ភ​ធន លើ​វិស័យ​ថាមពល​ដ៏​ធំ​នេះ លោក​ប្រធានាធិបតី Joko Widodo កាលពី​ថ្ងៃ​សៅរ៍ បានប្រកាសថា តម្លៃ​ប្រេងឥន្ធនៈ​ដែល​បានការ​ឧបត្ថម្ភ​ធន នឹង​កើនឡើង​ប្រហែល ៣០ ភាគរយ ខណៈដែល​មានការ​បារ​ម្ភ​ជាច្រើន​សប្តាហ៍ នៃ​ការដំឡើងថ្លៃ​។​

​លោក Iqbal ប្រធាន​សហព័ន្ធ​សហជីព​ឥណ្ឌូណេស៊ី បាន​និយាយ តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា មនុស្ស​រហូតដល់ ៥០០០ នាក់​នឹងធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហ្សា​ការ​តា និង​រាប់ពាន់នាក់​ផ្សេងទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​ការសម្រេចចិត្ត ដែល​បាន​ប៉ះពាល់​ដល់ក​ម្មករ កសិករ អ្នកនេសាទ និង​ប្រជាជន​ក្រីក្រ​ក្នុង​ទីក្រុង ដែលជា​ការពិបាក​បំផុត​។​

​ការប្រមូលផ្តុំ​គ្នា​តូចៗ​បានកើត​ឡើង​នៅ​ចុង​សប្តាហ៍ និង​ម្តងទៀត​នៅ​ថ្ងៃ​ចន្ទ ដោយ​សំបក​កង់​បាន​ឆេះ ហើយ​ផ្លូវ​មួយចំនួន​ត្រូវបាន​បិទ ខណៈដែល​សិស្ស និង​កម្មករ​បាន​បញ្ចេ​ញ​កំហឹង​ចំពោះ​ការសម្រេចចិត្ត​នេះ ដែល​បាន​កើតឡើង ចំពេល​មានការ​កើនឡើង​ថ្លៃ​ម្ហូបអាហារ ហើយ​សេដ្ឋកិច្ច​នៅតែ​វិលវល់ ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close