សមត្ថកិច្ច ៖ រយៈពេល៩ថ្ងៃ សមត្ថកិច្ច ស្វះស្វែងរកសាច់ញាតិដែលបានបាត់ មកស្នាក់នៅចំការម្រេច លោក ខឹម វាសនា មានចំនួន ១០១ករណី ស្មើនឹង ២០៧នាក់

សមត្ថកិច្ចខេត្តសៀមរាប​បានបញ្ជាក់ថា ក្នុងរយៈពេល០៩ថ្ងៃកន្លងមកនេះ សមត្ថកិច្ចបានប្រឹងប្រែងជួយសម្របសម្រួល និងស្វះស្វែងរកសាច់ញាតិដែលបានបាត់ មកស្នាក់នៅលើដីចំការម្រេច របស់លោក ខឹម វាសនា ដោយបានចាញ់បោកការឃោសនាថាមានគ្រោះទឹកជំនន់ មានចំនួន ១០១ករណី ស្មើនឹងចំនួន ២០៧នាក់ ដែលក្នុងនោះមានអនីតិជនរហូតដល់ ៨២នាក់ គិតត្រឹមរសៀលថ្ងៃទី៥ កញ្ញា ២០២២។

សមត្ថកិច្ចបានបន្តទៀតថា ការឃោសនាប្រមូលផ្តុំមនុស្សនេះមានអ្នកចូលរួម បានមកស្នាក់នៅលើដីចំការម្រេចចំនួន ១២ហិតា ចំការសណ្តែកចំនួន ២៥ហិតា ទីវត្តអារាម និងបណ្តាផ្ទះអ្នកភូមិលើឃុំចំនួន ០៣ ក្នុងស្រុកបន្ទាយស្រី ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបនៅតែបន្តកាយវិការទន់ភ្លន់ និងព្យាយាមប្រឹងប្រែងសម្របសម្រួលបងបានប្រជាពលរដ្ឋឲ្យវិញត្រឡប់ទៅលំនៅឋានវិញ ហើយតាមរយៈលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសឲ្យរំសាយការជួបជុំត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ចំនួនមនុស្សជួបជុំបានបន្តចាកចេញ និងវិលទៅលំនៅឋានវិញប្រមាណ ៧៥ភាគរយហើយ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close