បើ​អ៊ុយ​ក្រែ​ន​ព្រម​ធ្វើតាម​រុស្ស៊ី នោះ​នឹងមាន​កិច្ចពិភាក្សា​ជាន់ខ្ពស់​កើតឡើង​

​អ្នកនាំពាក្យ​វិមាន​ក្រែ​ម​ឡាំង លោក Dmitry Peskov បាន​ឲ្យ​ដឹងថា រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មុនពេល​ជួបពិភាក្សា ផ្ទាល់​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ​។​

​សារព័ត៌មាន Izvestia របស់​រុស្ស៊ី​បាន​ដកស្រង់​ដំ​ដី​លោក Dmitry Peskov បាន​ឲ្យ​ដឹងថា មុនពេល​ប្រធានាធិបតី ពូ​ទីន​ជួប​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ផ្ទាល់​មុខ រុស្ស៊ី​នឹង​អ៊ុយ​ក្រែ​ន​ចាំបាច់​ត្រូវតែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដែល​បាន​ឡើង​គម្រោង​ពីមុនមក​។​

​លោក Dmitry Peskov បាន​ឲ្យ​ដឹងថា​« ដើម្បី​ឲ្យ​មាន​ជំនួប​កំពូល ចំ​បាច់​ត្រូវតែ អនុវត្ត​ការងារ​ជាច្រើន …​បច្ចុប្បន្ន​មិនទាន់មាន​កិច្ចពិភាក្សា​លើ​បញ្ហា​នោះឡើយ​»​។ កាលពី​ចុង​សប្តាហ៍​កន្លងមក បណ្តាញ​ទូរទស្សន Rossiya 1 បាន​លើកឡើងថា ទីក្រុង​មូ​ស្គូ នឹង​ជូ​ប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លុះត្រា​ណា​ទីក្រុង​គៀវ បំពេញ​សំណើរ​របស់​រុស្ស៊ី​។​

​ពាក់ព័ន្ធ​នឹង​ការធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន លោក Peskov ប្រកាសថា​អ្វី​គ្រប់យ៉ាង​កំពុងតែ​ដំណើរការ​តាម​គម្រោង ហើយ​កម្លាំង​ទាហាន​រុស្ស៊ី​នឹង​សម្រេចបាន​គ្រប់​គោលដៅ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close