អីរ៉ង៖ មិនចាំបាច់មានការអនុញ្ញាត្តិពីប្រទេសណាមួយនោះឡើយ ក្នុងការសាកល្បងមីស៊ីល

អ្នកនាំពាក្យកម្លាំង ទាហានអីរ៉ង បានប្រកាស នៅថ្ងៃទី២ខែធ្នូថា អីរ៉ងនឹងបន្តសាកល្បងមីស៊ីល ដោយមិនចាំបាច់ទទួលបានការអនុញ្ញាត្តិពីប្រទេសណាមួយនោះឡើយ ទាំងនោះជាសិទ្ធ របស់ ប្រទេសដែលមានអធិបតេយ្យភាពពេញលេញ ។

អ្នកនាំពាក្យកម្លាំងទាហានអីរ៉ង លោក Abolfazl Shekarchi បានបញ្ចាក់ថា «ការសាកល្បងមីស៊ីល និងសព្វាវុធផ្សេងៗទៀតរបស់ប្រទេសនេះ ដើម្បីធានាដល់សកម្មភាពការពារជាតិ របស់ខ្លួន ។ជាមួយគ្នានោះអីរ៉ងនឹងបន្តផលិតនិងសាកល្បង កាំជ្រួចមីស៊ីល ដោយមិនចាំបាច់សួរនាំពីប្រទេសណាមួយនោះឡើយ»។

ការប្រកាសរបស់អ្នកនាំពាក្យកម្លាំងទាហានអីរ៉ង ក្រោយពេលដែល រដ្ឋមន្ត្រីការបរទេសអីរ៉ង បានច្រានចោល ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mike Pompeo បានបញ្ចាក់ថា កម្មវិធីបរមាណូរបស់អីរ៉ង បំពាន់ទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ។

សូមបញ្ចាក់ផងដែរ ថា កាលពីថ្ងៃទី១ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ចាក់ថា អីរ៉ងបានសាកល្បង កាំជ្រួចមីស៊ីល រយៈចម្ងាយមធ្យម បំពាន់ទៅនឹងសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមប្រាំអីរ៉ង មានសកម្មភាពសាកល្បងអាវុធផ្សេងៗ ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close