តំបន់ភាគខាងជើងវៀតណាម នឹងមានភ្លៀងធ្លាក់ខ្លាំង រយៈពេលមួយសប្តាហ៍
ហាណូយ៖ អ្នកឧតុនិយមបាននិយាយថា តំបន់ភាគខាងជើងនៃប្រទេសវៀតណាមនឹងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងចាប់ពីយប់ថ្ងៃពុធ ដល់ថ្ងៃទី ១៤ ខែកញ្ញា។
យោងតាមមជ្ឈមណ្ឌលព្យាករណ៍ធនធានជលសាស្ត្រជាតិ ដោយសារតែផលប៉ះពាល់ពីតំបន់ជំនួបចន្លោះត្រូពិច រួមផ្សំជាមួយនឹងខ្យល់បក់ភាគខាងកើត នឹងបញ្ចប់ថ្ងៃស្ងួត នៅភាគខាងជើង។
តំបន់មាត់សមុទ្រ និងតំបន់ទំនាបរំពឹងថា នឹងមានភ្លៀងធ្លាក់ពី ៥០ទៅ១០០មីល្លីម៉ែត្រ និងរហូតដល់ ១២០ មីល្លីម៉ែត្រ នៅតំបន់ខ្លះចាប់ពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសុក្រ។ ក្នុងអំឡុងពេលនេះ ទីក្រុងហាណូយ អាចនឹងមានភ្លៀងធ្លាក់ពី ៤០ ទៅ ៨០ មីល្លីម៉ែត្រ និងលើសពី ១០០មីល្លីម៉ែត្រ នៅតំបន់ខ្លះ។
មជ្ឈមណ្ឌលព្រមានថា ដោយសារភ្លៀងនឹងអមដោយខ្យល់បក់ខ្លាំង តំបន់ភ្នំគួរប្រយ័ត្នការបាក់ដី និងទឹកជំនន់ភ្លាមៗ។
ភ្លៀងធ្លាក់ខ្លាំងនឹងធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះពី 4-6 ដឺក្រេពីកម្រិតបច្ចុប្បន្ន ពោលគឺដល់ចន្លោះពី ២៤ដល់២៨ អង្សាសេនៅទីក្រុងហាណូយ និង ១៧ដល់២១ អង្សាសេនៅទីក្រុងភ្នំ Sa Pa ក្នុងខេត្ត Lao Cai ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។