អនុវត្តសាលដីកាតុលាការកំពូលរឿងដីធ្លីនៅខេត្តព្រះសីហនុ អ្នកចាញ់ក្តីនៅតែមិនអស់ចិត្តបន្តរកយុត្តិធម៌ថែមទៀត
(ព្រះសីហនុ) ៖ កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ សាលាដំបូង ខេត្ត ព្រះសីហនុ និងកម្លាំងចម្រុះ បានចុះអនុវត្តន៍សាលក្រមដីទំនាស់មួយកន្លែងស្ថិតនៅភូមិ៤ ក្រុម៥ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ការចុះអនុវត្តសាលក្រមរបស់តុលាការខេត្តព្រះសីហនុនាពេលនេះ ដោយផ្អែកតាមសាលក្រមរបស់តុលាការកំពូល បានកាត់ក្ដីកំបាំងមុខ ឲ្យភាគីលោក ប៉ុន សារឿន បច្ចុប្បន្ន(ស្លាប់)ឈ្នះក្តី តែសព្វថ្ងៃនេះមាន កូនប្រសា ជាតំណាង ដោយមិនបានកោះហៅភាគីប្រជាពលរដ្ឋ ឡើងទៅតតាំងទល់មុខគ្នាឡើយ ពោលគឺធ្វើតាមដីកាមួយ ដែលបានកាត់ ដោយ កំបាំងមុខ ពី សាលាដំបូង ខេត្ត ឪទ្ធរណ៍ ដល់ កំពូល ក៏កាត់ កំបាំង មុខ ហើយថ្មីៗ នេះលោក ឡា ប៊ុនហួន ព្រះរាជអាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតក្រើនរំលឹក ស្ដីពីការអនុវត្តដោយស្ម័គ្រចិត្ត(លើកចុងក្រោយ) របស់លោកកាលពី ថ្ងៃទី ៥ខែ កញ្ញា ឆ្នាំ ២០២២ ថានឹងចុះអនុវត្ត នៅព្រឹកថ្ងៃទី៨ ខែនេះ ស្ថិតនៅ តំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ លេខ ២៦៥៦ លជណ /២២ ជម្រាប ជូន លោកស្រី ឡុច ទូច ,កៅហួរ, យឹម មុំ , និង អេង វ៉ាន់ ។
ពាក់ព័ន្ធ នឹង ដី តំបន់ សហគមន៍ អូរខ្សាច់ នេះ លោកស្រី ឡុច ទូច តំណាង ប្រជាពលរដ្ឋ សហគមន៍ អូខ្សាច់ បានប្រាប់ អ្នកសារព័ត៌មានថា រឿងនេះសាលាដំបូង ខេត្ត ព្រះសីហនុ បាន កាត់ ដោយ កំបាំងមុខ សាលាឧទ្ធរណ៍ ក៏កាត់ យោង តាម សាលាដំបូង ខេត្ត ដល់ កំពូល ក៏កាត់ កំបាំង មុខ ដដែល ។ លោក ស្រីឡុច ទូច បានបន្តថា ការប្រើប្រាស់ ប័ណ្ណកាន់កាប់ដីធ្លីរបស់បុគ្គលនោះ គឺ មិន ប្រក្រតី នោះ ទេ ដោយ បានទិញ នៅឆ្នាំ ១៩៩៥ ចេញ ប័ណ្ណ ឆ្នាំ ១៩៩៤ លោក ស្រី ឡុច ទូចពិតជា រងនូវភាព អយុត្តិធម៌ ជាខ្លាំង ណាស់ ដោយ មិនទាន់ គិតដល់ ប្ដឹងលោកស្រី ដាក់គុក ២លើកកន្លងមកទៀតផង។
លោកស្រី ឡុច ទូច បាន សំណូមពរ ដល់ សម្ដេច តេជោ សូមសម្ដេច ពុក មេត្តាជួយអន្តរាគមន៍រឿងនេះដោយយុត្តិធម៌ផង ព្រោះមានតែសម្តេចពុកទេដែលជួយរាស្រ្តស្លូតត្រង់ដោយមិនអាច ឲ្យ កូនចៅនិងពលរដ្ឋសហគមន៍ អូរខ្សាច់ស្លាប់ នោះ ទេ ។ លោកស្រីឡុច ទូច បានបញ្ជាក់ជាចុងក្រោយថានឹងប្ដឹងរកយុត្តិធម៌បន្ត ទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។