ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញរយៈពេល3ថ្ងៃ នៅខែវិច្ឆិកា

ក្រសួងអប់រំ យុវជន និង​កីឡា បានជូន​ដំណឹង​នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២២នេះ គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​គ្រប់កម្រិត​នៅ​ក្នុង​ភូមិ​សាស្រ្ត​រាជធានីភ្នំពេញ នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​៣ថ្ងៃ គឺ​នៅថ្ងៃទី១០ ១១ និង​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​កាត់បន្ថយ​ការ​រំខានដល់​ប្រជាជន​នៅ​ក្នុង​រាជធានីភ្នំពេញ ក៏​ដូចជា​សម្រួល​ដល់​ក្បួន​រថយន្ត​របស់គណៈប្រតិភូ ក្នុង​អំឡុង​ពេល​ នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ និង​ទី​៤១ និង​កិច្ច​ប្រជុំ​កំពូលពាក់ព័ន្ធ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close