កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក២០២២ នៅថ្ងៃទី៣ តុលាខាងមុខ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍»

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងរៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ នៅថ្ងៃទី៣ ខែតុលាខាងមុខនេះ ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីទេសចរណ៍ – Rethinking Tourism» ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ-១៩។

សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍​បានបញ្ជាក់ថា ក្រសួងទេសចរណ៍ជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឲ្យបានជ្រាបថា អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក (World Tourism Day) លើកទី៤២ ជាផ្លូវការនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសជាសមាជិក UNWTO នឹងប្រារព្ធទិវានេះតាមពេលវេលា និងកម្មវិធីសមស្របក្នុងប្រទេសរៀងៗខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close