សប្ដាហ៍​ទី​២ ខែកញ្ញា​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង​២០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​១០-១១ ខែកញ្ញា ឆ្នាំ​២០២២ គឺមាន​ចំនួន​២០៣,៩២១​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១៨៥,៤០៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១៨,៥១៥​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ២៧,៥៩៤​នាក់​
* ខេត្តកំពត ២៣,៣២៤​នាក់​
* ខេត្តសៀមរាប ២៣,១៦៩​នាក់​
* ខេត្តបាត់ដំបង ១៧,៥៧០​នាក់​
* រាជធានី​ភ្នំពេញ ១៦,៤៧២​នាក់​
* ខេត្ត​កែប ១២,៣៥៧​នាក់​
* ខេត្តកំពង់ចាម ១១,១៩០​នាក់​
* ខេត្តកំពង់ស្ពឺ ១០,៩៥៧​នាក់​។​

​តួលេខ​ខាងលើ មានការ​កើនឡើង​បន្តិច​ធៀប​នឹង​សប្តាហ៍​កន្លងមក ជាមួយ​កំណើន​ប្រមាណ​០.៦៣%​។​

​ទោះបីជា​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន​បន្ត​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​យើង​សង្កេតឃើញ​ចរន្ត​ភ្ញៀវ​នា​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ​ដែលជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១ មាន​ភាព​ផុសផុល​ច្រើន ហើយ​ស្ថានភាព​ចរាចរណ៍​នៅតាម​ផ្លូវជាតិ​សំខាន់ៗ​មួយចំនួន ក៏មាន​ភាព​មមាញឹក​ខ្លះ​ផងដែរ​។​

​ដោយឡែក នាឱកាស​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នៅ​ទីក្រុង​ហូជីមិញ (International Travel Expo HCMC 2022) កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២២ កម្ពុជា​បានទទួល​រង្វាន់ «​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​២០២២ និង​ជា​គោលដៅ​ទេសចរណ៍​យុវជន​ឈានមុខ​គេ​ក្នុង​ទ្វីបអាស៊ី​២០២២» ដែល​ផ្តល់ជូន​ពី​ស្ថាប័ន World Travel Awards ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​អង់គ្លេស​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close