វិស័យ​ទេសចរណ៍ អារ៉ាប់​រួម​កើនឡើង ១៦០%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១

​សារព័ត៌មាន WAM​បាន​ដកស្រង់​សំដី​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​អារ៉ាប់​រួម (UAE) បានប្រកាស​នៅ​ថ្ងៃទី ១១​ខែកញ្ញា​ថា ប្រាក់ចំណូល ពិ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​នេះ បាន​កើន​ឡើងដល់​ទៅ​ជាង ៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២​។​

​ក្រោយ​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​នៅ​ទីក្រុង Abu Dhabi នាយករដ្ឋមន្ត្រី Sheikh Mohammed bin Rashid Al Maktoum បាន​បញ្ជាក់ថា ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍ នៅក្នុង​ប្រទេស​អារ៉ាប់​រួម មាន​ដល់​ទៅ ១៩​ពាន់​លាន dirham ប្រមាណ ៥,២​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ពាក់កណ្តាល​ឆ្នាំ ២០២២​។​

​តាម​ការប្រកាស​របស់​នាយករដ្ឋមន្ត្រី Sheikh Mohammed សរុប​អ្នកទេសចរ គក់​បន្ទុប់​សណ្ឋាគារ មាន​១២​លាន​លើក កើនឡើង​៤២% បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​ដូចគ្នា​នៅក្នុង​ឆ្នាំ ២០២១ ។ ប្រទេស​អារ៉ាប់​រួម​សង្ឃឹមថា នឹង មានកំណើត​អ្នកទេសចរ​នៅ​ចុងឆ្នាំ​២០២២​នេះ ពិសេស ក្នុងពេលដែល​ប្រទេស​កាតារ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២​។​

​ទីក្រុង​ឌូ​បៃ មាន​គម្រោង​ទទួល​អ្នកទេសចរ​ជាច្រើន ក្នុងអំឡុងពេល​នៃ​ការប្រកួត​បាលទាត់​ពិភពលោក នៅ​ប្រទេស​កាតារ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​តី​១១​ខែធ្នូ​ឆ្នាំ​២០២២ ។ អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ឌូ​បៃ បានប្រកាសថា ក្នុង​រយៈពេល ពាកកណ្តាល​ឆ្នាំ​២០២២ មាន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​រហូតដល់​ទៅ​២៧,៨​លាន​នាក់ កើនឡើង​ដល់​ទៅ​១៦០%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១ ពេល​កំពុង​ផ្ទុះ​កូ​វីដ ១៩ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close