បារាំង សន្សំសំចៃភ្លើង ដោយបិទភ្លើង តួអែហ្វហ្វែល លឿនជាងមុន
ទីក្រុងប៉ារីស បានសម្រេចបិទភ្លើងតួអែហ្វហ្វែល (Eiffel) មុនពេលកំណត់មួយម៉ោង កាត់បន្ថយកម្តៅក្នុងអាងហែលទឹក និងតាមអគារសាធារណៈ ដើម្បីសន្សំសំចៃសម្រាប់រដូវរងារខាងមុខ។
វិធានការថ្មីនេះត្រូវបានអនុវត្ត តំគោលដៅរបស់ប្រធានាធិបតី បារាំងលោក ម៉ាក្រុង ក្នុងការសន្សំសំចៃថាមពល១០% ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម គ្រួសារនិងរដ្ឋាភិបាល ក្រោយពេលរុស្ស៊ីកាត់បន្ថយកការផ្គត់ផ្គង់ថាមពល និងតម្លៃថាមពលកើនឡើងខ្ពស់។
នៅក្នុងតំបន់អឺរ៉ុប បណ្តាប្រទេសកំពុងស្វែងរកវិធីសាស្ត្រ កាត់បន្ថយការប្រើប្រាស់ថាមពល និងបង្កើនការស្តុបទុកថាមពល បង្ការពេលត្រូវកាត់ផ្តាច់ថាមពលទាំងស្រុង។ បារាំង មិនអាស្រ័យទៅលើថាមពលរុស្ស៊ីច្រើន ដូចជាប្រទេសជិតខាងនោះឡើយ ។ ប៉ុន្តែនៅពេលនេះរោងចក្រអគ្គិសនីបរមាណូជាច្រើនផ្អាកដំណើរការធ្វើឲ្យបារាំងត្រូវតែទិញថាមពលអគ្គិសនី បង្កសម្ពាធកាន់តែខ្លាំងដល់ទីផ្សារថាមពល។
តួ Eiffel ត្រូវបានតែងតែបើកភ្លើងរហូតដល់ទៅម៉ោង១យប់ ដោយប្រព័ន្ធភ្លើងពណ៌មាស មានអំពូលភ្លើងដល់ទៅ ២ម៉ឺនអំពូល។ ការបិទភ្លើងមុនមួយម៉ោងជួយសន្សំសំដៃបាន៤%ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។